អន្តរជាតិ

Breaking News៖​ គ្រោះរញ្ជួយដីកម្រិត​ ៧,៥រ៉ិចទ័រ វាយប្រហារព្រំដែន អេក្វាឌ័រ​ និងប៉េរូ

អេក្វាឌ័រ៖​ ភ្នាក់ងារស្ថិតិភូមិសាស្រ្តអាមេរិក​ USGS បានឲ្យដឹងថា​ មានគ្រោះរញ្ជួយដីកម្រិត​ ៧,៥រ៉ិចទ័រវាយប្រហារ ព្រំដែននៃប្រទសអេក្វាឌ័រ​ និងប៉េរូ​ នៅម៉ោង​ ៥​ និង១៧នាទីល្ងាច ថ្ងៃសុក្រ​ នេះបេីយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន​ Fox News នៅថ្ងៃទី២២​ ខែកុម្ភៈ​ ឆ្នាំ២០១៩។

យ៉ាងណាមិញនៅក្នុងគ្រោះថ្នាក់ រញ្ជួយដីខាងលេីនេះ​ នៅមិនទាន់ មានសេចក្ដីរាយការណ៍ពីការខូចខាត​ និងចំនួនអ្នកស្លាប់​ ក៏ដូចជារងរបួសនៅឡេីយទេ​ ប៉ុន្ដែកម្រិតនៃការរញ្ជួយ​ គឺមានទំហំ​ សម្រាប់ប្រទេសទាំងពីរ។

ចំណុចកណ្តាលនៃការ រញ្ជួយដីនេះស្ថិតនៅក្នុងតំបន់មាន ប្រជាជនតិចតួច ២២៤ គីឡូម៉ែត្រ (១៤០ម៉ាយល៍) ភាគខាងកើតភាគអាគ្នេយ៍នៃ ទីក្រុង Ambato អេក្វាឌ័រនៅជម្រៅ ១៣២គីឡូម៉ែត្រ។

មជ្ឈមណ្ឌលប្រកាស អាសន្នរលកស៊ូណាមិនៅប៉ាស៊ីហ្វិក​ បានឲ្យដឹងថា​ មិនមានហានិភ័យ នៃរលកយក្សស៊ូណាមីទេហើយមិនមានរបាយ ការណ៍ដំបូងអំពីការស្លាប់​ ឬខូចខាតឡើយ៕ ដោយ​ ឈូក​ បូរ៉ា

Facebook Comments

To Top