X

​មន្ទីរសុខាភិបាល ខេត្តកោះកុង ចុះបាញ់ថ្នាំម៉ូសតាមភូមិ ក្រោយ​ផ្ទះជំងឺគ្រុនឈាម

​កោះកុង ៖ មន្ទីរសុខាភិបាលខេត្តកោះកុង នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានបើយុទ្ធនាការចុះបាញ់ថ្នាំ បំបាត់ជម្រកមូសខ្លា ដែលបង្កអោយមានការ កើតជំងឺគ្រុនឈាម ដែលផ្ទុះឡើងនៅ ខែកុម្ភៈទៅកុមារ។

លោកវេជ្ជៈបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរបង្អែកខេត្តកោះកុងបានថ្លែងថា សេវាព្យាបាលក្នុងមន្ទីរបង្អែកខេត្តកោះកុង ឃើញថាជំងឺគ្រុនឈាមមានការផ្ទុះឡើង ជាក់ស្តែងនៅក្នុង ខែកុម្ភៈជំងឺគ្រុនឈាម លើកុមារ​ រហូតដល់៣៣នាក់ ដែលមកតំបន់ផ្សេងៗ ហើយមានការកើនឡើងច្រើន ក្នុងសប្តាហ៍ទី២និងទី៣ក្នុង ខែកុម្ភៈនេះ ក្នុងដែលការព្យាបាល ចំពោះក្រុមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទៅកុមារ មានការយកចិត្តទុកដាក់ខ្ពស់ ពុំមានកុមារ​ណាម្នាក់ដែលកើតជំងឺគ្រុនឈាមមិនបញ្ជូនទៅថ្នាក់ជាតិឬមន្ទីរផ្សេងៗនោះ ព្រោះក្រុមគ្រូពេទ្យបានព្យាបាលជា១រយភាគរយក្នុងមន្ទីរពេទ្យ។

លោកវេជ្ជៈបណ្ឌិតបានបន្ថែមថា បច្ចុប្បន្នប្រជាពលរដ្ឋគាត់បានយល់ដឹងច្រើន បើប្រៀបធៀបនឹង១០ឆ្នាំមុន ព្រោះគាត់មានផ្នត់គំនិតការយល់ដឹងច្រើន គាត់អាចដឹងពីរោគ សញ្ញា​​ ដែលគាត់ដាក់ថ្នាំឲ្យរយៈពេលតែ៣ថ្ងៃ រួមមតិយោបល់អ្នកជិតខាងថា មានជំងឺគ្រុនឈាមឪពុកម្តាយ បានបញ្ជូនកូនមកមន្ទីរពេទ្យភ្លាមៗ ដើម្បីលោកគ្រូពេទ្យអ្នកគ្រូពេទ្យធ្វើតេស៍រកមេរោគដើម្បីព្យាបាល ​ម៉្យាងមន្ទីរពិសោធន៍ ដើម្បីរកមេរោគគ្រុមឈាមឃើញភ្លាមៗ។

លោកវេជ្ជៈបណ្ឌិតបានបន្ថែថា ចំពោះជំងឺគ្រុនឈាមឆ្នាំនេះ មានការចំឡែកឆ្នាំជំងឺគ្រុនឈាមកើតក្នុងរដូវប្រាំង ហើយក្តៅទៀតជាទូទៅជំងឺនេះកើតនៅរដូវវស្សាជារដូវភ្លៀងធ្លាក់ទឹក ដក់ ហើយជំងឺគ្រុនឈាមកើតមកពីម៉ូសខ្លាខាំ ក្នុងពេលម៉ោង៦ល្ងាច ។ ហេតុដូច្នេះលោកសូមអំពាវរនាវដល់បងប្អូនទូរទាំងប្រទេសកម្ពុជា ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះសុខភាពគ្រួសារនិងកុមារពិសេសត្រូវចេះធ្វើអនាម័យបរិស្ថានជំវិញលំនៅដ្ឋាន គេងដាក់មុងអោយត្រឺមត្រូវ ស្លៀកពាក់ខោអាវកូនដៃវែងជើងវែងដើម្បីកុំអោយម៉ូសខាំ ហើតបើបងប្អូនមានលក្ខណៈសង្ស័យចំពោះសុខភាព កូនដែលខុសពីភាពប្រក្រតី ត្រូវបញ្ជូនមន្ទីរពេទ្យឬមណ្ឌលសុខភាព ដែលនៅជិតលំនៅដ្ឋាន។

លោកេវជ្ជៈបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុងបានថ្លែងថា ក្រោយពីមានបានទទួលព័ត៌មាន ពីមន្ទីរពេទ្យបង្អែកថា ក្នុងខេត្តកោះកុងមានការផ្ទុះជំងឺគ្រុន ឈាម មានការកើនឡើង លោកបានដាក់បញ្ញាត្តិអោយមន្ត្រីមន្ទីរសុខាភិបាល ចុះប្រតិបត្តិការណ៍ ចុះបាញ់ថ្នាំបង្កាដើម្បីបំបាត់ជម្រុកម៉ូសខ្លាំមិន អោយមានជំងឺគ្រុនឈាមរីករាលដាលបន្តទៀត គោលដៅដែចុះប្រតិបត្តិការណ៍ថ្ងៃនេះបានធ្វើឡើងនៅភូមិស្មាច់មានជ័ ស្មាច់មានជ័យ១ និងភូមិ៣និងលើទិសដៅរហូតដល់ភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទខេត្តកោះកុង។ ទន្ទឹមនឹងនេះលោកសូមអោយប្រជាពលរដ្ឋចូលរួមបំបាត់ជំរកម៉ូសខ្លាទាំងអស់គ្នា៕

Facebook Comments