ព័ត៌មានជាតិ

អភិបាល រាជធានីភ្នំពេញ ប្រជុំដោះស្រាយបញ្ហា ពាក់ព័ន្ធអាជីវកម្ម Pass App

ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំ ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអាជីវកម្ម Pass App ក្នុងរាជធានី ។

ក្នុង​កិច្ចប្រជុំ​ដោះស្រាយ ​បញ្ហា​ពាក់ព័ន្ធ ​នឹង​អាជីវកម្ម​សេវា​ដឹកជញ្ជូន​ អតិថិជន​តាម ​App ក្នុង​រាជធានីភ្នំពេញ ដើម្បី​ត្រួតពិនិត្យ​ លក្ខណៈ​បច្ចេកទេស ក្នុង​ការ​បើក​បរ អ្នក​ប្រកប​អាជីវកម្ម​ទាំង​អស់​ ត្រូវ​មាន​បណ្ណ​បើក​បរ បណ្ណ​សំគាល់​ខ្លួន ផ្លាក​លេខ​យានជំនិះ និងត្រូវធានា​ឲ្យ​បាន​ នូវ​សុខ​សុវត្ថិភាព​អតិថិជន​របស់​ខ្លួន រាល់ពេលធ្វើ​ដំណើរ​ និងត្រូវ​ចូល​រួម​ គោរព​ច្បាប់​ចរាចរណ៍ ​ផ្លូវ​គោកទាំងអស់គ្នា។​។

បច្ចុប្បន្ន Pass App កំពុងតែមានការចរាចរយ៉ាង ផុសផុលក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តមួយចំនួនផងដែរ ។ ការចរាចរនេះ ក៏មានមតិខ្លះលើកឡើងថា បង្កការងាយស្រួល ប៉ុន្តែក៏មានមតិខ្លះទៀត មិនពេញចិត្តផងដែរ ។ មិនពេញចិត្តត្រង់ថា Pass App បានធ្វើដំណើរតាមដងផ្លូវ ដោយមិនគោរព តាមច្បាប់ចរាចរណ៍នោះទេ គឺអ្នកបើកបរបញ្ជាចង្កូតយ៉ាង រញ៉េរញ៉ៃ ដោយគ្មានសណ្តាប់ធ្នាប់ ៕

ដោយ ម៉ៅ ដារាត់

Facebook Comments

To Top