X

សណ្ឋាគារនៅ ជិតព្រំដែនកូរ៉េខាងជើង-ចិន ឈប់ទទួលកក់ ចំពេលមានការរំពឹងទុក លើការធ្វើដំណើរ រថភ្លើងរបស់លោកគីម

សេអ៊ូល៖ ប្រភពមួយបានឲ្យដឹងនៅថ្ងៃសុក្រនេះថា សណ្ឋាគារចិនមួយ នៅក្បែរព្រំប្រទល់កូរ៉េខាងជើង បានឈប់ទទួលការកក់ទុក សម្រាប់ចុងសប្តាហ៍នេះ ដែលជាសញ្ញាមួយបង្ហាញថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន អាចធ្វើដំណើរទៅកាន់ប្រទេសវៀតណាម តាមរថភ្លើងសម្រាប់កិច្ចប្រជុំកំពូលលើកទី២ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ប្រភពមួយបានឲ្យដឹងថា “សណ្ឋាគារ Zhonglian បានសម្រេចចិត្តភ្លាមៗនៅរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីឈប់ទទួលការកក់ទុក សម្រាប់ថ្ងៃសៅរ៍និង ថ្ងៃអាទិត្យ ហើយបានចាប់ផ្តើមលុបចោលការកក់កន្លងមកផងដែរ ដែលនេះអាចទាក់ទងទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានគីម” ។

ការផ្លាស់ប្តូរនេះបានកើតមានចំពេលដែលមានការរំពឹងទុកថាតើមេដឹកនាំកូរ៉េខាងជើង នឹងធ្វើដំណើរតាមយន្ដហោះ ឬរថភ្លើង ទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍ សម្រាប់កិច្ចប្រជុំកំពូលនាពេលខាងមុខ នៅទីក្រុងហាណូយ ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២៧-២៨ ខែកុម្ភៈ៕

ដោយ ឈូក បូរ៉ា

Facebook Comments