អន្តរជាតិ

វៀតណាម ៖ អ្នកសារព័ត៌មានបរទេស ២.៦០០នាក់ បានចុះឈ្មោះយកព័ត៌មាន ក្នុងជំនួបកំពូលលើកទី២ រវាងអាមេរិក និងកូរ៉េខាង

បរទេស៖ ក្រុមអ្នកសារព័ត៌មាន មកពីបណ្តាញផ្សាយ ព័ត៌មានកូរ៉េខាងត្បូង និងជប៉ុនជាច្រើន ដូចជា NHK, KBS, News1 និងយ៉ុនហាប បានប្រមូលផ្តុំគ្នានៅខាងក្រៅសណ្ឋាគារ Sofitel Legend Metropole និងផ្ទះស្នាក់នៅ Government Guesthouse នៅទីក្រុងហាណូយចាប់តាំងពីព្រឹកថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់អ្នកយកព័ត៌មានម្នាក់របស់កូរ៉េខាងត្បូងថា «យើងចង់កត់ត្រារាល់សកម្មភាពបន្ទាប់បន្សំទាំងអស់ដោយគណៈប្រតិភូកូរ៉េខាងជើង សម្រាប់អ្នកអានរបស់យើង»។

អ្នកឆ្លើយឆ្លងព័ត៌មានជាច្រើន បានប្រមូលផ្តុំគ្នានៅពេលពួកគេបានឃើញបេសកជនពិសេសរបស់កូរ៉េខាងជើងលោក Kim Hyok-chol ដែលបាននាំគណៈប្រតិភូ មកដល់ទីក្រុង ហាណូយកាលពីថ្ងៃពុធ ដោយដើរចូលផ្ទះសំណាក់នៅម៉ោងប្រហែល ៧យប់។

ក្រសួងការបរទេសវៀតណាមបាននិយាយថា អ្នកយកព័ត៌មានបរទេសចំនួន ២.៦០០នាក់បានចុះឈ្មោះចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ។ អ្នកយកព័ត៌មានចំនួនច្រើនបំផុត គឺមកពីបណ្តាញសារព័ត៌មានរបស់អាមេរិក កូរ៉េខាងត្បូង និងប្រទេសជប៉ុន៕

Facebook Comments

To Top