X

លោក Mike Pompeo គូសបញ្ជាក់ពីគោលដៅ នៃការលុបបំបាត់អាវុធ នុយក្លេអ៊ែរ ពេញលេញ របស់កូរ៉េខាងជើង

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេស អាមេរិកលោក Mike Pompeo បានលើកឡើងថា មិនមានការសម្របសម្រួលណាមួយ ទៅលើគោលដៅ នៃការដកហូតអាវុធនុយក្លេអ៊ែរ ពេញលេញរបស់កូរ៉េខាងជើង នោះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC លោក Pompeo បាននិយាយថា ការដកហូតអាវុធនុយក្លេអ៊ែរ ពេញលេញនៅតែជាគោលបំណង ដែលប្រទេសទាំងពីរ ឈានដល់កិច្ចប្រជុំកំពូលមួយ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលនឹងធ្វើឡើងនៅសប្តាហ៍ក្រោយនេះ ។

អ្នកការទូតជាន់ខ្ពស់ម្នាក់ របស់អាមេរិកបាននិយាយថា “នោះគឺជាអ្វីដែលយើងត្រូវការ ដើម្បីទទួលបានសម្រាប់ប្រជាជនអាមេរិក ដើម្បីរក្សាប្រជាពលរដ្ឋអាមេរិក ឱ្យមានសុវត្ថិភាពយើងត្រូវកាត់បន្ថយការគំរាម កំហែងពីកូរ៉េខាងជើង ដែលមានអាវុធនុយក្លេអ៊ែរ ហើយបន្ទាប់មកយើងអាចធ្វើការលើសន្តិភាព និងសន្តិសុខនៅលើឧបទ្វីប និងអនាគតដ៏ភ្លឺថ្លា សម្រាប់ប្រជាជនកូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

Facebook Comments