អន្តរជាតិ

ភ្នាក់ងារពិសេស អ៊ីរ៉ាក់ចាប់ខ្លួនសកម្ម ប្រយុទ្ធ IS ជាជនជាតិបារាំង១៣នាក់ នៅក្នុងប្រទេសស៊ីរី

បាដាដ:ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រទី២២ ខែកុម្ភៈនេះបានឲ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍ពិសេស របស់អ៊ីរ៉ាក់បានចាប់ខ្លួន ពលរដ្ឋសញ្ជាតិបារាំង១៣នាក់ ដែលមានទំនាក់ទំនង ជាមួយពួកសកម្មប្រយុទ្ធ រដ្ឋឥស្លាមIS នៅក្នុងប្រតិបត្តិការមួយ នៅខាងក្នុងប្រទេសស៊ីរី។

របាយការណ៍ដែលត្រូវ បង្ហាញដោយទីភ្នាក់ងារព័ត៌មាន Al-Furat ក្នុងស្រុកដោយលើកឡើង ពីប្រភពស៊ើបការណ៍សម្ងាត់ អ៊ីរ៉ាក់ ប៉ុន្តែដោយគ្មានការផ្តល់ព័ត៌មាន លម្អិតបានឱ្យដឹងថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ីរ៉ាក់ បានចាប់ខ្លួនពលរដ្ឋបារាំង១៣នាក់រួមទាំងមេដឹកនាំក្រុម IS ក្នុងប្រតិបត្តិការសន្តិសុខនៅក្នុងប្រទេសស៊ីរី។

យោងតាមប្រភពព័ត៌មានសម្ងាត់ ដាច់ដោយឡែកពីគ្នាតាមរយៈរបាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ាក់ក៏បាន និយាយផងដែរថា ចារកម្មអ៊ីរ៉ាក់បានបើកប្រតិបត្តិការមួយកាលពី២ ថ្ងៃមុនដែលជាក្រុមធំបំផុតនៃក្រុម Daesh ជាផ្នែកមួយ នៃក្រុមប្រយុទ្ធ ISដែលមានភារកិច្ចផ្តល់ មូលនិធិដល់ក្រុមភេរវកម្ម ៕

ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top