ព័ត៌មានជាតិ

ផ្ទុះ​ឌុយក្បាល សាកទូរសព្ទ​ IPhone បណ្ដាលឲ្យមន្រ្តីស៊ីម៉ាក់ម្នាក់ រងរបួសធ្ងន់

ភ្នំពេញ៖ លោក​ សោម​ សុជាតិ​ ដែលជាប្រធាន គំរោងបោសសំអាតមីននិងជួយ សង្គ្រោះជនពិការ ដោយសារមីននៅខេត្តបាត់ដំបង​ រងរបួសពិការប្រអប់ដៃធ្វេង​ (ដល់កដៃ) ដោយសារការផ្ទុះឌុយសាកទូរសព្ទ​ ជាទូរសព្ទ័ប្រភេទIPhone។

លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានសម្ដែងការសោកស្ដាយតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២២កុម្ភៈនេះថា “នេះគឺរឿងមិនគួរឱ្យជឿទាល់តែសោះ​ ព្រោះកំលាំងផ្ទុះខ្លាំង​ បង្កកំទេចប្រអប់ដៃទាំងមូល​ របួសខ្លួន​ និងកផងដែរ។ លោកសុជាតិ​ ជាមនុស្សខិតខំ បំពេញភារកិច្ចណាស់ជាពិសេស ការងារប្រតិបតិ្តការ​ ដែលបានឡើងឋានៈជាបន្តបន្ទាប់តាំង ពីជាអ្នកដោះមីន​ ទៅជាប្រធានការិយាល័យ ប្រតិបតិ្តការ​ ទៅជាអនុប្រធាន កងឯកភាព​ និងក្លាយជាប្រធានគំរោងនេះដែលមានកំលាំងប្រតិបតិ្តការ ជាង៥០០នាក់​”។

លោក ហេង​ រតនា បានឲ្យដឹងបន្ថែមថា” សារនេះសូមសំដែងការសោកស្តាយ ចំពោះពិការភាពនេះ​ ដោយសូមជូនពរឱ្យ ឆាប់ជាសះស្បើយ ពីរបួសនេះ! និងចង់ចែករំលែកក្រើន រំលឹកអ្នកប្រើប្រាស់ទូរសព្ទទាំងអស់គ្នា​ សុំយកចិត្តទុកដាក់ខ្ពស់បំផុត”៕

Facebook Comments

To Top