អន្តរជាតិ

ប្រេសិតកូរ៉េខាងជើង ថាស្ថានភាពម្ហូបអាហារ នៅក្នុងប្រទេស កាន់តែអាក្រក់ និងរិះគន់ការ ដាក់ទណ្ឌកម្ម

ញូវយ៉ក៖ យោងតាមរបាយ ការណ៍មួយរបស់ NBC News បានឲ្យដឹងថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅអង្គការ សហប្រជាជាតិ បានសរសេរ នូវអនុស្សរណៈដ៏កម្រមួយដែលស្នើ ឱ្យអង្គការអន្ដរជាតិ ទទួលបានជំនួយ ក្នុងការដោះស្រាយស្ថានភាព ម្ហូបអាហារធ្ងន់ធ្ងរ របស់ប្រទេស ដែលកាន់តែធ្ងន់ធ្ងរ ដោយការដាក់ទណ្ឌកម្មរបស់យូអិន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងអនុស្សរណៈលោកគឹម សុង បានពណ៌នាពីរបៀប នៃគ្រោះធម្មជាតិ និងការដាក់កំហិត ដោយការដាក់ទណ្ឌកម្ម ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសជាតិ ដែលប៉ះពាល់ដល់ការផ្តល់ឧបករណ៍កសិកម្ម និងការទទួលបានប្រេងចម្រាញ់ សម្រាប់វិស័យកសិកម្ម មានការលំបាកយ៉ាងខ្លាំង។

លោកបានលើកឡើងបន្ថែមទៀតថា “វិធានការដាក់ទណ្ឌកម្ម ដែលដាក់កម្រិតការផ្តល់សម្ភារៈកសិកម្ម ដែលត្រូវការចាំបាច់ គឺជាហេតុផលសំខាន់មួយផ្សេងទៀត” ។

លោកបានលើកឡើងពីបញ្ហាប្រឈមនៃការទិញសម្ភារៈទាក់ទងនឹងកសិដ្ឋាន ដូចជាត្រាក់ទ័រ ម៉ាស៊ីនច្រូត និងម៉ាស៊ីនប្រមូលផលដំណាំ ក៏ដូចជាជី ថ្នាំ សម្លាប់សត្វល្អិត ដែលអាចត្រូវបានប្រើ សម្រាប់គោលបំណងចំនួនពីរ៕

Facebook Comments

To Top