អន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី ព្រមានលោកខាងលិច ជាមួយនឹងប្រព័ន្ធមីស៊ីលថ្មី

មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន បានគំរាមដាក់ពង្រាយមីស៊ីលថ្មីប្រឆាំងនឹងបណ្តារដ្ឋធានីរបស់លោកខាងលិច នៅពេលដែលលោកបានថ្លែងសុន្ទរកថាផ្លូវរដ្ឋ កាលពីថ្ងៃពុធ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ក្នុងពេលដែលលោកបានយកចិត្តទុកដាក់ ក្នុងការប្រឆាំងជាមួយលោកខាងលិចនោះ លោក ពូទីន បាននិយាយទៅកាន់ជនជាតិរុស្សីដោយសន្យាថា ពួកគេនឹងមានជីវភាពប្រសើរឡើង។

មេដឹកនាំរុស្ស៊ីរូបនេះបានព្រមានរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនអំពីការដាក់ពង្រាយកាំជ្រួចមីស៊ីលថ្មី នៅទ្វីបអឺរ៉ុប បន្ទាប់ពីការដួលរលំនៃសន្ធិសញ្ញាសង្រ្គាមសម័យសង្គ្រាមត្រជាក់ ដោយលោកនិយាយថា រដ្ឋាភិបាលទីក្រុងម៉ូស្គូនឹងចាត់ទុកថាវាជា “ការគំរាមកំហែងដ៏ធ្ងន់ធ្ងរ” ។

លោក ពូទីន បានថ្លែងថា «ខ្ញុំសូមនិយាយឲ្យច្បាស់ និងដោយបើកចំហរថា រុស្ស៊ីនឹងត្រូវបង្ខំឱ្យដាក់ពង្រាយអាវុធដែលអាចប្រើបាន ប្រឆាំងនឹងមជ្ឈមណ្ឌលធ្វើសេចក្តីសម្រេច ដែលនៅពីក្រោយប្រព័ន្ធមីស៊ីលដែលគំរាមកំហែងដល់យើង»៕

ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top