ព័ត៌មានជាតិ

បុរី ប៉េង ហួត ប្រារព្ធពិធី បញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់គម្រោងថ្មី ដឹស្តា មេរាហ្កាដិន

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នេះ បុរី ប៉េង ហួត បានរៀបចំពិធី​ បញ្ចុះបឋមសិលា បើកការដ្ឋាន សាងសង់គម្រោងដឹស្តា មេរាហ្កាដិន ដែលមានទីតាំង ស្ថិតនៅលើផ្លូវក្រវាត់ក្រុងទី២ ក្នុងតំបន់អភិវឌ្ឍពាណិជ្ជកម្ម ភាគខាងត្បូងរាជធានីភ្នំពេញ ចំងាយត្រឹមតែ ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) នៅក្បែរផ្សារទំនើបអ៊ីអន៣ និងនៅក្បែរព្រលានយន្តហោះថ្មី។

ពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់ គម្រោងដឹស្តា មេរាហ្កាដិន ក៏មានការអញ្ចើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ជាន់ថ្នាក់ របស់ក្រុមហ៊ុន បុរី ប៉េង ហួត ភ្ញៀវកិត្តិយស និង អ្នកសារព័ត៌មាន ប្រមាណជាជិត២០០នាក់ ផងដែរ។

គម្រោងថ្មីមួយនេះ ជាគម្រោងអភិវឌ្ឍ លំនៅឋានទំនើបចម្រុះ ដ៏គួរឲ្យទាក់ទាញ និងពោរពេញដោយ ភាពច្នៃប្រឌិតខ្ពស់ ហើយលាតសន្ធឹងលើផ្ទៃដី ប្រមាណ៤០ហិកតា ជាមួយនឹងលំនៅឋាន ចម្រុះជិត ១០០០ ខ្នង។ ក្នុងគម្រោងនេះទៀតសោត យើងមានបន្ថែម នូវប្រភេទវីឡា ដែលបានរចនាជាម៉ូដថ្មី ចំនួន២ ផងដែរគឺ វីឡា ឃ្វីនថ្មីនិង វីឡា ព្រីន ប៊ី ដើម្បីផ្ដល់នូវជម្រើស កាន់តែសម្បូរបែប ដល់អតិថិជន។

គម្រោងដឹស្តា មេរាហ្កាដិនជាគម្រោងថ្មីមួយ ក្នុងចំណោមគម្រោងថ្មីទាំង ៥ ដែលក្រុមហ៊ុន បុរី ប៉េង ហួត បានអភិវឌ្ឍក្នុងឆ្នាំ២០១៩ ដើម្បីចូលរួមដល់ការ អភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេស ក្នុងវិស័យអចលនទ្រព្យ។ ក្នងចំណោមគម្រោងថ្មី ទាំង០៥ នេះ ស្ថិតក្នុងទីតាំង ៣ ផ្សេងៗគ្នាដែល ពោរពេញដោយ សក្តានុពលខ្លាំង នៃការអភិវឌ្ឍទីក្រុង ដូចជាគម្រោងដឹស្តា មេរាហ្កាដិន និង គម្រោង ដឹស្តាដាយមិន ២ ក្នុងតំបន់អភិវឌ្ឍថ្មី ភាគខាងត្បូងនេះ, គម្រោង ដឹស្តា មុនីរ៉ាហ៍ ក្នុងតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ លេខ៦A និង គម្រោង ស្តាផ្លាទីនីម ម៉ាស្ទើរី និង ស្តាផ្លាទីនីម រ៉ូសវីល ក្នុងខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១។

សូមបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍលំនៅឋាន ទំនើបចម្រុះ ដឹស្ដា មេរាហ្កាដិន នេះ ជាគម្រោងអភិវឌ្ឍ ដែលផ្តោតសំខាន់ផងដែរ នៅធម្មជាតិពណ៌បៃតង ដែលមានសួនច្បារធំទូលាយ និងថែមទាំងមាន តំបន់ពាណិជ្ជកម្ម ពោពេញទៅដោយ ហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការ ក្នុងតំបន់ នឹងផ្តល់ជូន អតិថិជន នូវបទពិសោធន៏រស់នៅ ដ៏អស្ចារ្យនិងសម្បូរបែបផងដែរ។

កាន់តែពិសេស ជាងនេះទៅទៀត អតិថិជននឹងទទួលបាន ការបញ្ចុះតម្លៃរហូត១០% ពីគម្រោងបុរី ប៉េង ហួត ដឹស្តា មេរាហ្កាដិន ហើយលោកអ្នកក៏អាច បង់រំលស់ដោយគ្មានប្រាក់កក់ រយៈពេល១៧ឆ្នាំ ផុតកំណត់ត្រឹមដំណាច់ខែកុម្ភៈ នេះ។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 Email: sale@penghuoth.com ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំង ក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕

Facebook Comments

To Top