អន្តរជាតិ

នាយករដ្ឋមន្ត្រីឥណ្ឌា ធ្វើទស្សនកិច្ច កូរ៉េខាងត្បូង ស្នើឲ្យមានសហប្រតិបត្តិការ ការពារជាតិ

បរទេស៖ នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី បានមានប្រសាសន៍នៅទីក្រុងសេអ៊ូល នាពេលថ្មីៗនេះថា ប្រទេសទាំងពីរគួរតែមាន កិច្ចសហការគ្នា នៅក្នុងវិស័យឧស្សាហកម្ម ការពារជាតិ ហើយនៅថ្ងៃតែមួយនេះដែរ លោកក៏បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន ផងដែរ។

លោក ម៉ូឌី ដែលទទួលបានការស្វាគមន៍ នៅក្នុងពិធីរំឭកដល់សកម្មជន ឯករាជ្យជាតិឥណ្ឌា លោក មហាត្មះ គន្ធី បានថ្លែងថា សហប្រតិបត្តិការការពារជាតិ រវាងភាគីទំាងពីរ កំពុងតែលេចធ្លោរ ប្រាកដឡើង ជាលក្ខណៈដ៏ចម្បងមួយ របស់ដៃគូយុទ្ធសាស្ត្រពិសេស។

យោងតាមប្រភពព័ត៌មានពីកាសែត UPI ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា លោកនាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ មាននិយាយយ៉ាងដូច្នេះថា មានសក្តានុពលសម្រាប់សហប្រតិបត្តិការ បន្ថែមទៀត នៅក្នុងវិស័យការពារជាតិ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top