ព័ត៌មានជាតិ

ទៀតហើយ! រថយន្តក្រឡុកស៊ីម៉ង់តិ៍ បុកចូលផ្ទះពលរដ្ឋ នៅសង្កាត់អណ្តូងខ្មែរ អ្នកបើកបរ ទំនងងងុយដេក

កំពត៖ មានការភ្ញាក់ផ្អើល​ ទាំងព្រឹកព្រលឹម ខណ:មានរថយន្តក្រឡុក ស៊ីម៉ង់តិ៍មួយគ្រឿង បុកចូលផ្ទះប្រជាពលរដ្ឋ នៅម៉ោង ៥និង១០នាទីព្រឹក ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៣ ចំណុចខាងលិចក្លោងទ្វាវត្តកំពត ប្រមាណ៣០ម៉ែត្រ ស្ថិតក្នុងភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

មន្ត្រីនគរបាលចរាចរក្រុងកំពត បានឲ្យដឹងថា: មុនកើតហេតុ រថយន្តបង្កខាងលើ បើកបរក្នុងទិសដៅ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏រ៉េចង្កូតទៅស្តាំដៃ ហើយក៏ជ្រុលចង្កូតបុកចូលទៅក្នុងផ្ទះប្រជាពលរដ្ឋ ដែលម្ចាស់ផ្ទះ មានសមាជិកចំនួន៥នាក់ កំពុងទទួលទានដំណេកនៅក្នុងផ្ទះ តែសំណាងល្អ គ្មានអ្នកណាម្នាក់ រងរបួសឡើយ។ ចំពោះអ្នកបើកបរ ក្រោយហេតុភ្លាម បានចុះរត់គេចខ្លួនបាត់។

មន្ត្រីដដែលបន្តថា ម្ចាស់ផ្ទះ ជាមេគ្រួសារ ឈ្មោះ ផាន ឃួយ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ ជាមន្ត្រីនៅមន្ទីរសុខាភិបាលខេត្តកំពត ត្រូវជាប្តី និងកូនៗ។ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើ នេះ ត្រូវបានសមត្ថកិច្ចជំនាញ ដាក់ការសង្ស័យថា មកពីអ្នកបើកបររថយន្ត បង្កខាងលើ អាចងងុយដេក។

បច្ចុប្បន្ន សមត្ថកិច្ចចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច្ច័យ ចាត់ការតាមច្បាប់ ៕

ដោយៈ វ៉ាន់ ឌឿន

Facebook Comments

To Top