នយោបាយ

ទូតអាមេរិក ផ្សព្វផ្សាយ ពីអាកាសចរណ៍ និងអនុសញ្ញាក្រុង Cape Town ដើម្បីណែនាំក្រុមហ៊ុន Boeing ដល់កម្ពុជា

ភ្នំពេញ ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅរសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ បានបើកសិក្ខាសាលា ស្តីពី អាកាសចរណ៍ និងអនុសញ្ញាក្រុង Cape Town ដើម្បីណែនាំក្រុមហ៊ុន អាកាសចរណ៍អាមេរិក ដូចជាក្រុមហ៊ុន Boeing ដល់អ្នកមានចំណែកកំពូលៗ នៅក្នុងវិស័យអាកាសចរណ៍កម្ពុជា ដើម្បីសំរួលដល់ ទំនាក់ទំនងផ្នែកធុរកិច្ច។

ពិធីសាស្តីពីយន្តហោះ ចំពោះអនុសញ្ញាក្រុង Cape Town គឺជាក្របខណ្ឌអន្តរជាតិមួយ សំរាប់តាក់តែងចុះបញ្ជី (តាមរយៈការ ចុះបញ្ជីអន្តរជាតិមួយ) ការការពារ និងការអនុវត្តច្បាប់ ទាក់ទងផលប្រយោជន៍អន្តរជាតិខ្លះ ទៅគ្រោងយន្តហោះ ម៉ាស៊ីនយន្តហោះ និងឧទ្ធម្ភាចក្រ។ អនុសញ្ញាក្រុង Cape Town មានបំណងដោះស្រាយបញ្ហា ក្នុងការទទួលបាននូវសិទ្ធិ ដែលងាយនឹងអនុវត្ត ហើយមានភាពគត់មត់ ទាក់ទងយន្តហោះ ដែលតាមធម្មតា គ្មានទីតាំងស្ថិតនៅមួយកន្លែងច្បាស់លាស់។

បំណងនៃសិក្ខាសាលា ក៏ដើម្បីបង្ហាញពីផលចំណេញ នៃការក្លាយជាហត្ថលេខី នៃអនុសញ្ញាក្រុង Cape Town សំរាប់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ព្រមទាំងក្រុមហ៊ុនអាកាសចរណ៍កម្ពុជា៕

ដោយ ធី លីថូ

Facebook Comments

To Top