ជីវប្រវត្តិឥស្សរជន

តើប្រធានាធិបតី អាមេរិកដំបូងគេ ចច វ៉ាស៊ីនតោន ធ្លាប់ត្រូវអង្គរក្សខ្លួនឯង រៀបគម្រោងសម្លាប់មែនទេ?

បរទេស៖ នៅចុងខែមិថុនាឆ្នាំ ១៧៧៦ ខណៈដែលកងទ័ពលើនា វាអង់គ្លេសដ៏ធំមួយបានរៀបចំ​ដើម្បីឈ្លានពានក្រុង ញូវយ៉ក សហរដ្ឋអាមេរិក រឿងល្ខោនដ៏ស្មុគស្មាញ បានលេងនៅឯទីស្នាក់ការកណ្តាល ទ័ពរបស់ឧត្តមសេនីយ៍ ចច វ៉ាស៊ីនតោន ក្នុងទីក្រុងញូវយ៉ក។ អតីតអង្គរក្សរបស់លោកឧត្តមសេនីយ៍ ចច វ៉ាស៊ីនតោន បះបោរដោយសមគំនិត ប្រឆាំងនឹងអ្នកស្នេហាជាតិ និងប្រឆាំងនឹង ចច វ៉ាស៊ីនតោន ដែលជាមេរបស់ខ្លួនផ្ទាល់។

យោងតាម The History បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែមិថុនា មនុស្សប្រហែល ២០.០០០នាក់​ បានប្រមូលផ្តុំគ្នា នៅវាលមួយនៅភាគខាងជើង នៃទីក្រុង ហើយបានសម្លឹងទៅ កូនទាហានម្នាក់ នៅកងទ័ព Continental Army ដោយឈរលើការចោទប្រកាន់ពីបទឃាតកម្ម ការបះបោរ និងការក្បត់។ បុរសដែលគេចោទប្រកាន់នោះ គឺថូម៉ាស ហ៊ីកគី គឺកើតនៅអៀរឡង់ ជាអតីតទាហានអង់គ្លេស​ ដែលបានចូលរួមក្នុងបុព្វហេតុឧទ្ទាម បន្ទាប់ពីសង្គ្រាមផ្ទុះឡើង នៅឆ្នា១៧៧៥។

សំខាន់ជាងនេះទៅទៀតលោក ហ៊ិកគី គឺជាសមាជិកនៃក្រុមអង្គរក្សរបស់លោក វ៉ាស៊ីនតោន ដែលជាក្រុមវរជនដែលមានភារកិច្ចការពារមេបញ្ជាការ។

ឥឡូវនេះលោក ហ៊ិកគី បានក្លាយជាទាហាន Continental ទី១ ដែលត្រូវបានគេប្រហារជីវិត ដោយសារក្បត់ជាតិ ដោយសារតែការចូលរួមនៅក្នុងផែនការ ស្រមោលដើម្បីការបះបោរ និងភាពអាចធ្វើទៅបាននៅក្នុងផែនការ ដើម្បីសម្លាប់ ឬចាប់ជំរិត វ៉ាស៊ីនតោន។ ផែនការនេះទំនងជាទាក់ទង នឹងសមាជិកជាច្រើនទៀត មានដូចជាអភិបាលក្រុងញូវយ៉ក ចៅហ្វាយក្រុងញូវយ៉ក និងមនុស្សជាង ១០នាក់ផ្សេងទៀត ទោះបីជាលោកហ៊ីកគី ជាមនុស្សតែម្នាក់គត់ ដែលបានព្យួរកក៏ដោយ។

នៅក្នុងសៀវភៅ The First Conspiracy, ផែនការសម្ងាត់ដើម្បីសម្លាប់ ចច វ៉ាស៊ីនតោន, Brad Meltzer និង Josh Mensch គឺបានពិនិត្យឡើងវិញ នូវព្រឹត្តិការណ៍ដ៏ច្របូកច្របល់ នៃនិទាឃរដូវ និងរដូវក្តៅនៃឆ្នាំ ១៧៧៦ មុនពេលការឈ្លានពានរបស់ចក្រភពអង់គ្លេស​ នៅញូវយ៉ក បានចាប់ផ្តើមជម្លោះទ្រង់ទ្រាយធំដំបូង នៃបដិវត្តន៍ សង្គ្រាម។

តាមរយៈការពិនិត្យយ៉ាងជិតស្និទ្ធនូវភ័ស្តុតាងដែលមានស្រាប់ ពួកគេតាមដានការវិវិឌ្ឍនៃ ផែនការ របស់ ហ៊ិកគី ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង ដែលត្រូវបានប្រើដើម្បី ដកឬសគល់នៃការសម គំនិតរួមទាំងការបង្កើត “គណៈកម្មាធិការសម្ងាត់” ដែលវិធីសាស្រ្តរបស់ខ្លួន នឹងបង្ហាញពីការងារចារកម្ម និងការការពារសកម្មនៃ ការយកការណ៍ របស់ភ្នាក់ងារចារកម្ម។

នៅពេលដែលលោក ចច វ៉ាស៊ីនតោន បានធ្វើដំណើរមកដល់ទីក្រុងញូវយ៉ក ខែមេសាឆ្នាំ ១៧៧៦ ដើម្បីត្រៀមលក្ខណៈសម្រាប់ការវាយលុក របស់អង់គ្លេសនោះ គឺគាត់បានដឹងច្បាស់ថា ការគំរាមកំហែងស្ថិតនៅជុំវិញគាត់។ មនុស្សជាច្រើននៅទីក្រុងញូវយ៉ក ដែលជាកន្លែងដែលអ្នកជំនួញ ដែលមានឥទ្ធិពលជាច្រើន ពឹងផ្អែកលើពាណិជ្ជកម្មជាមួយ ចក្រភពអង់គ្លេស ប៉ុន្តែ វ៉ាស៊ីនតោន នៅតែសង្ឃឹមថា នឹងមានការផ្សះផ្សាជាមួយ នឹងប្រទេសដែលដាក់អាណានិគម មកលើខ្លួន។

ពីការនិរទេសខ្លួនទៅក្រៅប្រទេស នាវាពាណិជ្ជកម្មអង់គ្លេសមួយ បានបោះយុថ្កាចតនៅកំពង់ផែញូវយ៉ក លោក William Tryon អភិបាលរដ្ឋាភិបាលញូវយ៉ក បានព្យាយាមធ្វើឱ្យខូចដល់បុព្វហេតុ អ្នកស្នេហាជាតិ ដោយការស្នើសុំការគាំទ្រស្មោះត្រង់ ពីទាហាននៅញូវយ៉ក និងពីតំបន់ជុំវិញនោះ។

ស្ទើរតែភ្លាមៗ នៅពេលដែលគាត់បានទៅដល់ វ៉ាស៊ីនតោន បានព្យាយាមបង្ក្រាបការទំនាក់ទំនង រវាងនាវារបស់ Tryon និងពួកអាណានិគម នៅញូវយ៉ក។ នៅខែឧសភាតាមសំណើ របស់មហាសន្និបាតខេត្ត គឺញូវយ៉កបានបង្កើតគណៈកម្មាធិការសម្ងាត់មួយ ដើម្បីរកមុខអ្នកសមគំនិតក្បត់ ក្នុងចំណោមអ្នកស្មោះត្រង់ ក្នុងទីក្រុងញូវយ៉ក។ យោងតាមលោក Meltzer និងលោក Mensch គណៈកម្មាធិដែលដឹកនាំដោយ អ្នកស្នេហាជាតិ John Jay ដែលជាអ្នកដឹកនាំ ដ៏ល្បីល្បាញម្នាក់ គឺ “គំរូតូចមួយនៃទីភ្នាក់ងារចារកម្ម – ក្រុមការងារ មួយបានប្រមូលព័ត៌មាន ការកំណត់អត្តសញ្ញាណ ភាគី ដែលមានគ្រោះថ្នាក់ និងការរកឃើញផែនការ របស់ពួកសត្រូវ ។

នៅពេលដែល វ៉ាស៊ីនតោន បានជំរុញឲ្យសភា Continental Congress ឱ្យបញ្ជូនកងទ័ពបន្ថែមទៅញូវយ៉កនោះ លោក Tryon និងបក្សពួកគ្នីគ្នា បានសម្រេចចិត្តព្យាយាមជ្រើសរើស ទ័ពទាំងនេះ សម្រាប់បុព្វហេតុភក្តីភាព។ ជាក់ស្តែងពួកគេបានទទួលជោគជ័យ។

នៅពាក់កណ្តាលខែមិថុនា ឆ្នាំ ១៧៧៦ ថូម៉ាស់ ហ៊ីកគី និងទាហានឆ្មាំម្នាក់ឈ្មោះ មីឆែល លីន ត្រូវបានគេចាប់ខ្លួន និងជាប់គុកដោយសារ លុយក្លែងក្លាយ។ ខណៈពេលកំពុងជាប់គុកពួកគេ បានប្រាប់អ្នកជាប់គុកដូចគ្នាម្នាក់ឈ្មោះ អ៊ីសាក ខេតចាម ថាពួកគេរួមជាមួយសមាជិក ជាច្រើនទៀត នៃក្រុមអង្គរក្ស បានចូលរួមនៅក្នុងផែនការ ដើម្បីធ្វើឱ្យខូចដល់បុព្វហេតុ របស់អ្នកស្នេហាជាតិ ក្នុងនាមជនជាតិ អង់គ្លេស។

ក្នុងស្វែងរក ការអត់ឱនទោស ឱ្យខ្លួនឯង អ្នកទោសឈ្មោះ ខេតចាម បានប្រាប់អាជ្ញាធរអំពីអ្វីដែល ហ៊ិកគី និង លីន បាននិយាយប្រាប់។ ដោយចាត់វិធានការលើព័ត៌មាននេះ ក៏ដូចជាសក្ខីភាពរបស់សាក្សីផ្សេងទៀត ដែលបានចេញមកដោយឡែកពីគ្នានោះ បាននាំឲ្យខាងគណៈកម្មាធិការ សម្រេចតាមដានការឃុបឃិតនេះ ដោយបានចាប់ខ្លួន និងសួរចម្លើយលោក David Mathews អភិបាលក្រុងញូវយ៉ក រួមជាមួយនឹងជនសង្ស័យរាប់សិបនាក់។ សូម្បីតែស្ត្រីមេផ្ទះម្នាក់របស់លោក វ៉ាស៊ីនតោន ឈ្មោះម៉ារីស្មីត ក៏ហាក់ដូចជាជាប់ពាក់ព័ន្ធដែរ ទោះបីជាវាមិនច្បាស់ថាតើនាងពិតជាជាប់ពាក់ព័ន្ធ ឬអត់នោះ។

នៅថ្ងៃទី ២៦ ខែមិថុនា ហ៊ីកគី បានប្រឈមនឹងតុលាការយោធា។ បន្ទាប់ពីសាក្សីបួននាក់ បានធ្វើកសិណសាក្សី ប្រឆាំងរួមទាំង អ្នកទោស ខេតចាម នាំឲ្យ ហ៊ិកគី ត្រូវបានគេរកឃើញថា មានទោសកំហុសហើយត្រូវបានកាត់ទោស ប្រហារជីវិតពីបទ “ការបៀតបៀន និងបះបោរ ការក្បត់ដោយមាន ទំនាក់ទំនងជាមួយសត្រូវ ដែលជាគោលបំណងគួរ ឱ្យរន្ធត់ខ្លាច និងស្អប់ខ្ពើមបំផុត” ៕ ប្រែសម្រួលៈ ដើមអម្ពិល

Facebook Comments

To Top