នយោបាយ

ឌឺដងទៅលោក សម រង្ស៊ី នាយករដ្ឋមន្រ្តីឲ្យស្តាប់បទ ចម្រៀងថ្មីមួយ គឺទទាយំឆ្លងត្រយ៉ង បងអើយរត់ហើយ

ភ្នំពេញ៖ សារឆ្លើយឆ្លងរវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានិងលោក សម រង្ស៊ីនៅតែបន្ត ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩នេះ សម្តេចតេជោ បានលើកបង្ហាញនូវចម្រៀងថ្មីមួយទៀត ស្រដៀងបទទទាយំឆ្លងត្រយ៉ងបងអើយ អត់ឆ្លើយដែរនោះ គឺទទាយំឆ្លងត្រយ៉ង បងអើយរត់ហើយ ។

ការចេញមកតែងនិពន្ធបទថ្មី របស់សម្តេចតេជោនេះ បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសកាលពីសប្តាហ៍មុនថា នឹងមិនចូលស្រុកវិញ នៅឆ្នាំ២០១៩នេះ តាមការគ្រោងទុករបស់លោកទេ ព្រោះកាលណាបើមក គឺអាជ្ញាធរកម្ពុជានឹងចាប់ខ្លួនហើយ។

ក្រោយឃើញបែបនេះ សម្តេចបានឲ្យជនរួមជាតិខ្មែរ ស្តាប់ចម្រៀងថ្មីបន្តទៀត គឺទទាយំឆ្លងសម័យថ្មី ដែលមានអត្ថន័យថា៖

១.ទទាយំឆ្លងត្រយ៉ង បងអើយរត់ហើយ (ពីរដង).សង្សាបងអើយរត់អីលឿនម្លេះ?

២.បើរត់យ៉ាងហ្នឹងហេតុអ្វីធ្វើចេះ? (ពីរដង) លុយក៏អស់ឆ្នាំងក៏ប្រេះ បើរត់យ៉ាងនេះ
ទៅជ្រកឯណា?

៣.បងរត់ចោលអូនអត់ធម៌មេត្តា (ពីរដង) បងភ្លេចសន្យាកាលពីគ្រាដើម។

៤.បើបងធ្លាប់រត់សុំរត់ទៀតណា (ពីរដង) រត់ទៅរៀមរ៉ាមានអ្នកប៉ាវបាយ។

Facebook Comments

To Top