ព័ត៌មានជាតិ

ឈាមស្រែកស្បែកហៅ ក្រោយពីកាប់ឪពុកក្មេក ២កាំបិតខ្វែវ បណ្តាលឲ្យដេកស្លាប់ នៅក្នុងថ្លុកឈាម

ភ្នំពេញ៖ បុរសម្នាក់ខឹង ប្រពន្ធអោយគេខ្ចីម៉ូតូ ហើយជិះដួល ក៏កើតជារឿងរ៉ាវ ឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ ហើយឪពុកចូលឃាត់ កូនប្រសារបានកាប់ស្លាប់ឪពុកក្មេក តែម្តង ករណីនេះកើតឡើង កាលពីម៉ោង៦ល្ងាចថ្ងៃ១៩ ខែកុម្ភៈឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិគោកត្របែក ឃុំគោកដូង ស្រុកអអង្គរជុំ ខេត្តសៀមរាប ។

នគរបាលខេត្តសៀមរាប បានឲ្យដឹងថា សំណុំរឿងឃាតកម្ម១ករណី ដែលជនសង្ស័យជាកូនប្រសារ បានកាប់សម្លាប់ឪពុកក្មេក២កាំបិតខ្វែវ បណ្តាលឲ្យដេកដួលស្លាប់ ភ្លាមៗនៅក្នុងថ្លុកឈាម នៅភូមិឃុំកើតហេតុខាង ហើយត្រូវបានសមត្ថកិច្ចបើកការស៊ើបអង្កេត ចាប់ខ្លួនជនសង្ស័យបាននៅថ្ងៃ២១ កុម្ភៈ ឆ្នាំ២០១៩ កាលពីវេលាម៉ោង១និង៣០នាទី ថ្ងៃត្រង់ នៅចំណុចវាលស្រែភូមិ ត្លាត ឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

ក្នុងប្រតិបត្តិការនេះដោយមានការបញ្ជាពីលោកទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំប្រតិបត្តិការដោយ លោកភឹង ចិន្តារ៉េត ស្នងការរងទទួលផែនព្រណ្មទណ្ឌ បានសហការពីអធិការនគរបាលស្រុកអង្គរជុំ អធិការនគរបាល ស្រុកពួក ទើបឈានដល់ការចាប់ខ្លួនបានជនសង្ស័យម្នាក់ ដែលរត់គេចមកសម្ងំនៅផ្ទះប្រពន្ធដើម ។​

សមត្ថកិច្ចបានបន្តទៀតថា ជនសង្ស័យ​មានឈ្មោះ​ ​សាន​ ​សួន​ ​ហៅ​ ​សាន​ ​ចិក​ ​ភេទប្រុស អាយុ៥៥ឆ្នាំ​ ជនជាតិខ្មែរ មុខរបរធ្វើចម្ការ ដោយ​មាន​ដីកា​ចាប់ខ្លួន​​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​កាលពី​៧ឆ្នាំមុន គឺក្នុងអំឡុង​ឆ្នាំ ២០១៣​ ។

​​ គួរ​រំលឹក​ផង​ដែរ​ថា​ ​នៅមុន​ពេល​កើតហេតុ​មុន​ថ្ងៃទី១៩​ ​ខែកុម្ភៈ​ ​ជនសង្ស័យ​បាន​ឈ្លោះ​គ្នា​ជាមួយ​ប្រពន្ធ​ ​ដោយ​ខឹង​ប្រពន្ធរឿង​ឲ្យ​គេ​ខ្ចី​ម៉ូតូ​ជិះ​ដួល ​បណ្តាលអោយបែកកាបាំងម៉ូតូ ។​ ​បន្ទាប់ពី​ឈ្លោះ​រួច​ ​ប្រពន្ធ​ជនសង្ស័យ​បាន​រត់​ទៅដេក​ផ្ទះ​ម្តាយ​បង្កើត​នៅ​ភូមិ​គោក​ត្របែក​ ​ឃុំ​គោកដូង​ ​ស្រុក​អង្គរជុំ​២យប់ ​។​ ក្រោយមក​ជនសង្ស័យ​បាន​ទៅ​តាមហៅ​ប្រពន្ធ​មក​ផ្ទះ​វិញ​ ​ដោយ​ចាប់​ក្រៀក​ក​ប្រពន្ធ​អូស​មក​ផ្ទះ​ ។ ពេលនោះ​ ​ឪពុកក្មេក​ក៏បាន​ដើរតាម​ស្តី​បន្ទោស​ បណ្តាលឲ្យ​ជនសង្ស័យ ខឹងហើយក៏​ទាញ​កាំបិត​ខ្វែវ​កាប់​ឪពុកក្មេក២កាបិតខ្វេវ ​បណ្តាល​ឲ្យ​ស្លាប់​នៅក្នុងថ្លុកឈាម។ ​ រួចជនសង្ស័យបានរត់គេចខ្លួនបាត់ ។​

សមត្ថកិច្ចខាងលើបន្តទៀតថា ជនរងគ្រោះមានឈ្មោះ ផន ប្រេម ភេទប្រុស អាយុ ៨៥ឆ្នាំ ត្រូវជាឪពុកក្មេក(ប្រពន្ធទី២របស់ជនសង្ស័យ) រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។ ក្រោយ​កើតហេតុ​ ​សមត្ថកិច្ចបាន​ស្រាវជ្រាវ​ចាប់ខ្លួន​ជនសង្ស័យបាន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះបន្តអនុវត្តតាមនីតិវិធីផ្លូច្បាប់ ៕

Facebook Comments

To Top