អន្តរជាតិ

ជប៉ុន អាមេរិក គូសបញ្ជាក់ពីតម្រូវការ ទណ្ឌកម្មកូរ៉េខាងជើង មុនកិច្ចប្រជុំកំពូល នៅវៀតណាម

តូក្យូ៖រដ្ឋមន្ត្រីការបរទេសជប៉ុន និងអាមេរិក បានយល់ស្របស្តីពីសារៈសំខាន់នៃការរក្សាការដាក់ ទណ្ឌកម្មទៅលើកូរ៉េខាងជើង ដើម្បីជំរុញឱ្យប្រទេសនេះ បោះបង់ចោលអាវុធនុយ ក្លេអ៊ែររបស់ខ្លួន ខណៈដែលភាគីទាំងពីរបានជជែកគ្នា តាមទូរស័ព្ទមុនជំនួបកំពូលលើកទី២ រវាងក្រុងវ៉ាស៊ីនតោន និងក្រុងព្យុងយ៉ាង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

បន្ទាប់ពីបានជជែកគ្នាជាមួយរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo រដ្ឋមន្ត្រីការបរទេសជប៉ុន Taro Kono បានលើកឡើងថា ភាគីទាំងពីរបានសម្របសម្រួល កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហា ដែលទាក់ទងទៅនឹងកូរ៉េខាងជើង រួមទាំងបញ្ហានៃការចាប់ពង្រត់ជនជាតិជប៉ុន របស់កូរ៉េខាងជើងផងដែរ។

លោក Kono បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “មិនមានចន្លោះប្រហោង” រវាងប្រទេសទាំងពីរលើតម្រូវការនៃការដាក់ទណ្ឌកម្មប្រឆាំងនឹងកូរ៉េខាងជើង នោះទេ។

លោកបន្ដថា “យើងបានសម្របសម្រួលយ៉ាងជិតស្និទ្ធ ក្នុងការស្វែងរកការរុះរើទាំងស្រុង ដែលអាចផ្ទៀងផ្ទាត់បាន និងមិនអាចកាត់ផ្តាច់បាន នៃសព្វាវុធទាំងអស់ ដែលរួមមានអាវុធនុយក្លេអ៊ែរជីវសាស្រ្ត និងអាវុធគីមី ក៏ដូចជាការលុបបំបាត់មីស៊ីលនៃជួរទាំងអស់ ហើយយើងស្ថិតនៅលើទំព័រដូចគ្នា” ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top