នយោបាយ

សម្ដេចតេជោ នឹងអញ្ជើញចូលសាកកាហ្វេប្រេន ដោយមិនឲ្យអ្នកណាដឹងជាមុនទេ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងអញ្ជើញចូលសាកកាហ្វេប្រេនៗ តាមបណ្ដាហាងមួយចំនួន ដោយមិនឲ្យកងកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចបិទផ្លូវហាង ដើម្បីស្វាគមន៍នោះទេ គឺទៅស្ងាត់ៗតែម្តង។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងឱកាស អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ថា បច្ចុប្បន្នហាងកាហ្វេប្រេនៗ កំពុងតែរីកដុះដាលនៅកម្ពុជា ដោយយុវជននិងយុវវ័យជាច្រើន បានសម្រុកចូលផឹកជារៀងរាល់ថ្ងៃ។

សម្តេចបញ្ជាក់ថា “ពេលខាងមុខ អាចនឹងមានពេលទៅសាក (កាហ្វេប្រេន) មើលហាងណា អីហាងណា! ប៉ុន្តែសូមតែម្យ៉ាងទេ សូមថា នៅពេលដែលពូចូលហាងហ្នឹង សូមកុំឲ្យអាជ្ញាធរ ឬនគរបាលបិទផ្លួវហាង កុំឲ្យគេចូល ព្រោះពូចង់ចូលទៅផឹក ទល់មុខជាមួយអ្នកផ្សេង…។

សម្តេចបានរំលឹកថា ក្នុងពេលសម្តេចទៅព្រះសីហនុ បានចុះពិសាកាហ្វេនៅកំពង់ស្ពឺ ដោយមិនមានអ្នកណាដឹងទាំងអស់ ដែលធ្វើបែបហ្នឹងទើបសប្បាយ និងបង្កភាពសិទ្ធិស្នាល ជាមួយពលរដ្ឋផងដែរ៕ ដោយ៖ ញិល សុខសាន

Facebook Comments

To Top