អន្តរជាតិ

លោក អាបេ ជំរុញឲ្យមានការធានាថា កិច្ចចរចា ត្រាំ-គីម ជួយដោះស្រាយបញ្ហា ចាប់ពង្រាត់ជនជាតិជប៉ុន

តូក្យូ៖ សមាជិកគ្រួសារ នៃជនរងគ្រោះជប៉ុន ដែលត្រូវបានចាប់ជំរិត ដោយកូរ៉េខាងជើង បានជំរុញឱ្យលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ ដើម្បីបង្ហាញពីក្ដីសង្ឃឹមរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហាយូរអង្វែងនេះ ទៅឱ្យប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលនឹងជួបជាមួយ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅខែនេះ។

ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន បានចុះផ្សាយថា លោកអាបេ បានប្រាប់សមាជិកគ្រួសារជនរងគ្រោះថា លោកនឹងជជែកជាមួយលោក ត្រាំ ឆាប់ៗតាមទូរស័ព្ទ ដើម្បីឱ្យលោកប្រធានាធិបតី អាចបញ្ជូនបន្តទៅនឹងលោក គីម ពីផែនការរបស់រដ្ឋាភិបាលជប៉ុន ដើម្បីដោះស្រាយបញ្ហា ដែលបានរារាំង ដល់ការធ្វើឱ្យមានលក្ខណៈធម្មតា នៃទំនាក់ទំនងការទូត រវាងក្រុងតូក្យូ និងក្រុងព្យុងយ៉ាង។

លោក Shigeo Iizuka អាយុ ៨០ ឆ្នាំ ដែលជាប្រធានក្រុមគ្រួសារ បាននិយាយស្របតាមសារ ដែលពួកគេបានសរសេរថា “យើងនឹងមិនប្រឆាំង នឹងការធ្វើប្រក្រតីការទូតទេ ប្រសិនបើជនរងគ្រោះ ចាប់ពង្រាត់ទាំងអស់ ត្រូវបានបញ្ជូនត្រឡប់មកវិញភ្លាមៗ”៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top