ព័ត៌មានជាតិ

នៅទីបំផុត! កុមារាផ្ទុកជំងឺ ទឹកដក់ក្នុងខួរក្បាល រយៈពេល៦ឆ្នាំ ទទួលបានកឧបត្ថម្ភ ពីលោកឧកញ៉ា ទៀ វិចិត្រ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានឧបត្ថម្ភ ​រទេះអូសរ៉ឺម៉ក១គ្រឿង តាមការស្នើរសុំ ពីស្ត្រីជាម្តាយ របស់ក្មេងប្រុសម្នាក់ ដែលផ្ទុកនៅជំងឺ ទឹកដក់ក្នុងខួរក្បាល អស់រយៈពេល៦ឆ្នាំ និងថែមទាំងឡើងទម្ងន់ ដល់៧៥គីឡូក្រាមផងដែរ ។

ស្ត្រីជាម្តាយ ដែលកំពុងរស់នៅ រាជធានីភ្នំពេញ បានធ្វើការស្នើសុំ ទៅកាន់លោកឧកញ៉ា ទៀ វិចិត្រ នូវរទេះអូសរ៉ឺម៉ក១គ្រឿង សំរាប់ដឹកកូនពៅរបស់ខ្លួន ដែលកើតជំងឺទឹកដក់ ក្នុងខួរក្បាល រយៈពេល៦ឆ្នាំមកហើយ និងឡើងទម្ងន់ដល់៧៥គីឡូក្រាម ។

លោក ឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ដោយក្តីអាណិត ដល់គ្រួសារស្រ្តីជាម្តាយ ដែលកូនមានជំងឺ ទឹកដក់ក្នុងខួរក្បាល ដើរមិនរួច រយៈពេលជាង៦ឆ្នាំមកហើយនោះ ជួបការលំបាកគ្រប់យ៉ាង លោកឧកញ៉ា ក៏បានឧបត្ថម្ភ រទេះអូសរ៉ឺមឺក ១គ្រឿង ជូនគ្រួសាររបស់កុមាររាខាងលលើ សម្រាប់ឲ្យកូនដែលមានជម្ងឺ។បច្ចុប្បន្នស្រ្តីជាម្តាយ បានចិញ្ចឹមបីបាច់ ថែរក្សាកូន រហូតដល់៥នាក់ ក្នុងនោះកូនពៅ អាយុ៦ឆ្នាំម្នាក់ កើតជំងឺទឹកដក់ ក្នុងខួរក្បាល រយៈពេល៦ឆ្នាំ កន្លងមកហើយ ក្នុងនោះ ក្រៅពីឧបត្ថម្ភរទេះអូសរ៉ឺម៉ក ដោយលោកឧកញ៉ា ទៀ វិចិត្រ ក៏បានឧបត្ថម្ភ នូវថវិកាចំនួន២លានរៀល បន្ថែមទៀត ដល់គ្រួសារនេះផងដែរ៕

Facebook Comments

To Top