នយោបាយ

នាយករដ្ឋមន្រ្តី ៖ បរទេសទិញស្រាបៀរម្ដង តែមួយកំប៉ុងទេ តែខ្មែរវិញទិញម្តង៣កេស

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ប្រជាពលរដ្ឋខ្មែរសព្វថ្ងៃសម្បូរបែប ព្រោះនៅពេលទៅទិញស្រាបៀរម្ដងៗ ទិញឡើងសុទ្ធតែ៣កេស ប៉ុន្តែបើពួកបរទេសវិញទិញតែ១កំប៉ុងទេ។

ក្នុងឱកាសអញ្ជើញ បន្តជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) នៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៩ សម្ដេចតេជោ បានថ្លែងថា ចរិតរបស់ខ្មែរចេញមកដឹងតែម្តង គឺរាល់ពេលញាំបាយហើយ តែងតែដណ្ដើមគ្នាចេញលុយ នេះហើយខ្មែរ គឺចាយអត់ចេះគិតអ្វីទេ។

សម្ដេចបន្តថា “ឥឡូវនេះ ទៅទិញប៊ីយ៉ែល (ស្រាបៀរ) មួយកំប៉ុងគេមើលមុខហ្អា! ។ បរទេសគេផឹកប៊ីយ៉ែលមួយកំប៉ុងខ្មែរអត់ទេ ។ ឥឡូវហ្នឹងសម្បូរបែបទិញឡើង៣កេស” ។

សម្ដេចសង្កត់ធ្ងន់ថា មានអ្នកខ្លះរិះគន់សម្ដេចដឹកនាំកម្ពុជា ឲ្យក្លាយទៅជាសង្គមស៊ីផឹក ។ សម្ដេចថា តែបើហាមពលរដ្ឋមិនឲ្យញាំអី គេនឹងចោទថា ជាមេដឹកនាំផ្ដាច់ការ ប៉ុន្តែបែរជាឲ្យសម្ដេច ហាមឃាត់ពលរដ្ឋ មិនឲ្យមានការស៊ីផឹកទៅវិញ៕ ដោយ៖ធី លីថូ

Facebook Comments

To Top