នយោបាយ

នាយករដ្ឋមន្រ្តី ប្ដេជ្ញារស់នៅ ជាមួយប្រជាជនកម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ (មានវីដេអូ)


ភ្នំពេញ ៖ ក្នុងន័យឌឺដង ទៅកាន់ក្រុមប្រឆាំង ដែលនិរទេសខ្លួន នៅក្រៅប្រទេស គេចវេសពីបញ្ហា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការប្ដេជ្ញាចិត្តរស់ នៅជាមួយប្រជាជនកម្ពុជា ទោះក្នុងកាលៈទេសៈណាក៏ដោយ ។

ក្នុងឱកាសអញ្ជើញ បន្តជួបសំណេះសំណាល ជាមួយបងប្អូនកូនក្មួយកម្មករ កម្មការិនីប្រមាណ ១១,២២៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន៣៤ ដែលធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម Chengdu Bayi (Cambodia) ស្ថិតនៅភូមិព្រៃរកា ឃុំឆកឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ២០១៩សម្ដេចតេជោ បានថ្លែងបញ្ជាក់ថា  ” បន្តទៅមុខទៀតក្មួយៗ ត្រូវចាំឲ្យច្បាស់ ស្គាល់មុខ ហ៊ុន សែន ឲ្យច្បាស់ ស្គាល់មុខមេដឹកនាំគណបក្សប្រជាជនឲ្យច្បាស់​ មិនទៅណាចោលប្រជាជនមួយជំហ៊ានទេ ខ្ញុំអត់សញ្ជាតិបរទេស អត់មានផ្ទះនៅបរទេសទេ ជម្រើសរបស់ខ្ញុំតែមួយគត់ គឺខាំស្មៅនៅជាមួយប្រជាពលរដ្ឋកម្ពុជា ដូច្នេះគ្រប់គឺដោះស្រាយដើម្បីការរីកលូតលាស់នៃប្រទេសនិងប្រជាជនកម្ពុជា”៕

Facebook Comments

To Top