កីឡា

ក្រុម Inter KCP នៅតែរក្សាតំណែងជើងឯក Tiger Street Football Festival 2019 នៃមណ្ឌលខេត្តកំពង់ចាម

កំពង់ចាម៖ សម្រាប់ការប្រកួត​ វគ្គជម្រុះមណ្ឌលខេត្តកំពង់ចាម គឺជាមណ្ឌលទី៧ ព្រឹត្តិការណ៍ការប្រកួត នៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 ក្រុមការងារបន្តរកឃើញជើងខ្លាំង ចំនួន៧ក្រុម ដែលមានសិទ្ធិ ឡើងទៅវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ។

ចំណែកក្រុម Inter KCP ដែលជាជើងឯក៤ជំនាន់ ប្រចំាំមណ្ឌលខេត្តកំពង់ចាម បានរក្សាតំណែងរបស់ខ្លួនដដែល ក្រោយពីយកឈ្នះលើក្រុម ដីឡូត៍ អាន វេងស្រ៊ុន ក្នុងលទ្ធផល ២ ទល់ ០ នៅវគ្គផ្តាច់ព្រ័ត្រ នាល្ងាចថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩នេះ នៅទីលានកោះពេជ្រ ជិតមាត់ទន្លេ ខេត្តកំពង់ចាម ។

ដោយឡែកចំណាត់ថ្នាក់លេខ៣ បានលើក្រុម កុកសរ ឈ្នះលើក្រុម Black Eagle FC ដោយលទ្ធផល៤ទល់២ និង៣ក្រុមទៀត រួមមាន ក្រុម King Lion ក្រុម MY 05 និងក្រុម The Wolf ។ សម្រាប់រង្វាន់ក្រុមជើងឯកប្រចាំ មណ្ឌលកំពង់ចាម គឺក្រុម Inter KCP ទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ ក្រុមជើងឯករង បានទៅលើក្រុម ដីឡូត៍ អាន វេងស្រ៊ុន ប្រាក់រង្វាន់ ១,០០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកុកសរ បានប្រាក់រង្វាន់ ៥០០ដុល្លារ ក្រុមចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុម Black Eagle FC ប្រាក់រង្វាន់២០០ ដុល្លារ ។

សម្រាប់ខេត្តកំពង់ចាម ដែលជាមណ្ឌលទី៧នេះ គណៈកម្មាធិការរៀបចំការប្រកួត យកតែ៧ក្រុមតែប៉ុណ្ណោះ ដើម្បីឲ្យទៅចូលរួម ការប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស នៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ ជាពិសេសមានឱកាស ជួបផ្ទាល់ជាមួយកំពូល តារាបាល់ទាត់ពិភពលោក គឺលោក Ronaldinho។

បន្ទាប់ពីការប្រកួត ដណ្តើមជើកឯក Tiger Street Football Festival 2019 ត្រូវបានបញ្ចប់រួចមក ក៏មានការប្រគំតន្ត្រី ពេលរាត្រីតារាចំរៀងដ៏ល្បី ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាច្រើនរូបដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ណុប បាយ៉ារិទ្ធ កញ្ញា ទេព បូព្រឹក្ស លោក ដួង វិរះសិដ្ឋ កញ្ញា ម៉ង់ ចាន់កញ្ញា និងឌីជេ Maily បានធ្វើឲ្យកក្រើកឆាកតន្ត្រី Tiger Street Football Festival 2019 នៅបរិវេណកោះពេជ្រ ជាប់មាត់ ទន្លេខេត្តកំពង់ចាម ហើយតារាចំរៀង ទាំងអស់បានលើកយក សុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រ នៅខេត្តកំពង់ចាម រាំកម្សាន្ត តាមចង្វាក់ភ្លេង យ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញមុខឆាកតន្រ្តី ។ លើសពីនេះទៅទៀត អ្នកគាំទ្រទាំងអស់ក៏ ទទួលបានតម្លៃពិសេស សម្រាប់ការលក់ជូន ក្នុងឱកាសប្រមូសិន ដើម្បីទទួលទានរសជាតិ ស្រាបៀរថៃហ្គ័រនារាត្រី នោះផងដែរ។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់ អន្តរជាតិមានដើមកំណើត តាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់ នៅច្រើនជាង៧០ ប្រទេសនៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង៤០ មេដាយផ្នែករសជាតិ និងគុណភាព។
សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ!

Facebook Comments

To Top