កីឡា

មិនគួរឲ្យជឿ៖ Tiger Street Football Festival 2019 នៅមណ្ឌលខេត្តកំពង់ចាម មានអ្នកគាំទ្រជិត១ម៉ឺននាក់

ខេត្តកំពង់ចាម៖ នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ការប្រកួតយ៉ាងស្វិតស្វាញ នៅលើទីលាន Tiger Street Football Festival 2019 ដែលកំពុងប្រកួត ជម្រុះមណ្ឌលខេត្តកំពង់ចាម ដោយមានក្រុមចូលរួម ដល់៧៦ក្រុម ត្រឹមតែ១ថ្ងៃប៉ុណោ្ណះ ដើម្បីស្វែងរកក្រុមជើងខ្លាំង ចំនួន៣២ក្រុម ព្រមទំាងទទួល បានការគាំទ្រ ពីប្រជាពលរដ្ឋ រស់នៅខេត្តកំពង់ចាម ជិន១ម៉ឺននាក់ មិនចាញ់មណ្ឌលផ្សេងឡើយ ។

ដោយឡែក សម្រាប់ការប្រកួត ពិតជាស្វិតស្វាញនេះ រវាងក្រុមជើងខ្លាំង ជាច្រើនធ្វើឲ្យកក្រើក ទីលានប្រកួត និងទាក់ទាញ ទស្សនិកជនរាប់ម៉ឺននាក់ មកទស្សនា ជាមួយ នៅក្នុងវគ្គជម្រុះ នាថ្ងៃទី១នោះ។ សម្រាប់ការប្រកួតនេះក្រុមការងារ Tiger Street Football Festival 2019 ធ្វើការជម្រុះ៤៤ក្រុមចេញ ដោយជ្រើសរើស ជើងខ្លាំង៣២ក្រុម បន្តការប្រកួតថ្ងៃស្អែកទៀត ដើម្បីចម្រាញ់យកតែ៧ក្រុម ប្រចាំមណ្ឌលខេត្តកំពង់ចាម ទៅចូលរួមប្រកួត វគ្គផ្តាច់ព្រ័ត្រនៅ រាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ ខែ មីនា ២០១៩ ខាងមុខនេះ និងមានឱកាស ជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

លើសពីនេះ នៅជុំវិញបរិវេណ កន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2019 ក៏មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ជាច្រើន ពីស្រាបៀរ ថៃហ្គ័រ និងមានការដាក់តាំងលក់សម្ភារៈ កីឡាព្រមទាំងទទួលបានការ ភ្ជាប់អ៊ីនធើណេត ដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ផងដែរ។

ចំណែកពេលរាត្រី នឹងការប្រគំតន្ត្រី ដែលមានតារាកំពូល ក្នុងប្រទេសកម្ពុជាដូចជា កញ្ញា ពេជ្រ សោភា លោក ឆន សុវណ្ណារាជ លោក នីកូ លោក ថែល ថៃ កញ្ញា រ៉េត ស៊ូហ្សាណា និងឌីជេ Maily ។ ជាមួយគ្នានោះ អ្នកគាំទ្រទាំងអស់ ក៏ទទួលបានកម្មវិធី លក់ជូនជាពិសេស សម្រាប់ការជាវ ស្រាបៀរថៃហ្គ័រមកទទួល ទានបណ្តើរ និងទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2019 ។

សូមបញ្ជាក់ថា ការប្រកួតនៅមណ្ឌល កំពង់ចាមនេះ ក្រុមដែលប្រជែង បានចំណាត់ថ្នាក់លេខ១ នឹងទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ ក្រុមលេខ២ទទួលបាន១,០០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៥០០ដុល្លារ ក្រុមលេខ៤ទទួលបាន ២០០ដុល្លារ ។

ស្រាបៀរថៃហ្គ័រ ជាស្រាបៀរ ដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិ មានដើមកំណើតតាំងពីឆ្នាំ ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះពានរង្វាន់ លំដាប់ថ្នាក់អន្តរជាតិ ច្រើនជាង៤០មេដាយផ្នែករសជាតិ និងគុណភាព ។

សូមចូលទៅកាន់ ទំព័រហ្វេសប៊ុកផ្លូវការរបស់ ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top