កីឡា

តម្លៃបើក និងបិទកីឡាអូឡាំពិក ក្រុងតូក្យូ ឆ្នាំ២០២០ កើនឡើង៤០ភាគរយ ហើយ

តូក្យូ៖ យោងតាមតួលេខ ដែលចេញដោយ គណៈកម្មាធិការរៀបចំថា តម្លៃនៃពិធីបើក និងបិទសម្រាប់ព្រឹត្តិការណ៍ នៃការប្រកួតកីឡា អូឡាំពិក ក្រុងតូក្យូឆ្នាំ២០២០ “2020 Tokyo Olympic” បានកើនឡើងប្រហែល ៤០ភាគរយ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Toshiro Muto នាយកប្រតិបត្តិនៃការប្រកួត បានប្រាប់សមាជិកគណៈកម្មាធិការថា តម្លៃសម្រាប់ពិធីនេះ នឹងត្រូវបានកំណត់ត្រឹម១៣ ពាន់លានយ៉េនប្រហែល ១១៨ លានដុល្លារ។ តូក្យូបានប៉ាន់ប្រមាណថា ការចំណាយ ៩,១ពាន់លានយ៉េន ប្រហែល៨២លានដុល្លារ នៅពេលតូក្យូទទួល បានការប្រកួតនៅឆ្នាំ២០១៣ ។

ទោះបីជាមានការកើនឡើង ក៏ដោយក៏លោក Muto បានបន្តថា ថវិកាប្រតិបត្ដិការឯកជន ដែលទទួលបានមូលនិធិ ដោយឯកជនចំនួន៦០០ ពាន់លានយ៉េនប្រហែល ៥,៥ពាន់លានដុល្លារ នឹងមិនផ្លាស់ប្តូរទេ។ លោកបន្ថែមថា យើងមានមូលនិធិ បម្រុងសម្រាប់ការកើនឡើង បែបនេះ។ លោក Muto បញ្ជាក់ថា ការចំណាយប្រាក់ ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងឡុង គឺជាគំរូមួយខ្ញុំគិតថានេះជាអប្បបរមា ដែលយើងត្រូវចំណាយ ដើម្បីទទួលបានការងារធ្វើ។

គណៈកម្មាធិការរៀបចំ បាននិយាយ កាលពីឆ្នាំមុនថា លោក Mansai Nomura ដែលជាតារាសម្តែង ល្បីល្បាញ នៅក្នុងល្ខោនប្រពៃណី ជប៉ុន នឹងក្លាយជានាយកច្នៃប្រឌិត ដ៏សំខាន់សម្រាប់ពិធីបើក និងបិទពិធីអូឡាំពិកនិងប៉ារ៉ាឡាំពិក។

ជាទូទៅទីក្រុងតូក្យូ ត្រូវចំណាយ យ៉ាងហោចណាស់២០ ពាន់លានដុល្លារដើម្បី ត្រៀមខ្លួនសម្រាប់ទីក្រុង អូឡាំពិក។ ដោយមិនរាប់បញ្ចូល ថវិកាប្រតិបត្ដិការ នៅសេសសល់ គឺមកពីរដ្ឋាភិបាលថ្នាក់ជាតិ ទីក្រុង និងតំបន់៕

ដោយ៖លី ភីលីព

Facebook Comments

To Top