កីឡា

Tiger Street Football Festival 2019 នៅមណ្ឌលទី៧ បើកការប្រកួត ជាផ្លូវការហើយ

កំពង់ចាម៖ ការប្រកួតជម្រុះមណ្ឌលទី៧នៃព្រឹត្តិការណ៍ការប្រកួត បាល់ទាត់នៃក្របខណ្ឌ ពានរង្វាន់ Tiger Street Football Festival 2019 នាព្រឹកថ្ងៃទី ១៦ ខែ កុម្ភៈ នេះបានចាប់ផ្តើមបើក ជាផ្លូវការហើយនៅ ទីលានកោះពេជ្រ ជិតមាត់ទន្លេ ខេត្តកំពង់ចាមដោយមាន ការចូល រួមពីក្រុមចំនួន ៧៦ក្រុម ចំពោះក្រុម ដែលចូលរួម ក្នុងពិធីបើកក៏ទទួលបាន វត្ថុអនុស្សាវរីយ៍ពីក្រុមហ៊ុន ស្រាបៀរថៃហ្គ័រផងដែរ។

លោក ដួង សុចិត្រ តំណាងអោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាននិយាយថា នេះគឺជាឆ្នាំទី៧ហើយដែលក្រុមហ៊ុន ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធី ដ៏អស្ចារ្យនេះ ក្នុងការផ្តល់ឱកាសដល់ប្អូនៗ យុវជនដែលស្រលាញ់កីឡាបាល់ បានបញ្ចេញសមត្ថភាព ប្រកួតប្រជែង ដណ្តើមពានរង្វាន់ ។

ជាធម្មតាការប្រកួតតែងតែចង់ ទទួលបានជ័យជម្នះប៉ុន្តែយ៉ាងណាក៏ដោយសហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុន ស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការ គោរពវិន័យហើយសង្ឃឹមថាកីឡាករប្រកាន់ភ្ជាប់នូវស្មារតី កីឡាលេងដោយ Fair Play គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។

លោក Roderick Leong នាយកផ្នែកលក់ស្រាបៀរថៃហ្គ័រប្រចាំ ប្រទេសកម្ពុជាបានមានប្រសាសន៍ថា Tiger Street Football Festival 2019 នេះជាលើកទី៧ នឹងជាឆ្នាំទី៥នៅទឹកដី ខេត្តកំពង់ចាម ហើយព្រឹត្តិការណ៍កាន់ តែធំជាងមុន និងមានមណ្ឌលប្រកួត រហូតដល់៩ទីតាំង ក្រុមចូលរួមប្រកួតដល់ ទៅជាង៧០០ក្រុមនិងមានរង្វាន់ដ៏ ច្រើនសរុបរហូតដល់ ៥០,០០០ដុល្លារ ។

មិនតែប៉ុណ្ណោះក្រុមដែល ប្រជែងបានកៅអីទៅចូលរួមប្រកួត វគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ ថ្ងៃទី១៦ និងទី១៧ មីនា ២០១៩ ខាងមុខនេះ និងមានឱកាសជួបផ្ទាល់ជាមួយ កំពូលតារាបាល់ទាត់ ពិភពលោក គឺកីឡាករបាល់ទាត់ Ronaldinho។

សូមបញ្ជាក់ថា ការប្រកួត នៅមណ្ឌល កំពង់ចាមនេះ ក្រុមដែលប្រជែងបានចំណាត់ថ្នាក់ លេខ១នឹងទទួលបានប្រាក់រង្វាន់ ១,៥០០ដុល្លារ ក្រុមលេខ២ទទួលបាន១,០០០ដុល្លារ ក្រុមលេខ៣ទទួលបាន ៥០០ដុល្លារ ក្រុមលេខ៤ទទួលបាន២០០ដុល្លារ។ ដោយឡែកក្រុមលេខ៥ លេខ៦ និងលេខ៧ មិនទទួលបានរង្វាន់នោះទេ តែទទួលបាន កៅអីទៅចូលរួម ប្រកួតវគ្គផ្តាច់ព្រ័ត្រ ទូទាំងប្រទេស។

ស្រាបៀរថៃហ្គ័រជាស្រាបៀរដែលមានគុណភាពខ្ពស់ លំដាប់ថ្នាក់អន្តរជាតិមានដើមកំណើតតាំងពីឆ្នាំ១៩៣២ នៅប្រទេសសិង្ហបុរី និងមានលក់នៅច្រើនជាង៧០ប្រទេស នៅទូទាំងពិភពលោក ហើយស្រាបៀរថៃហ្គ័រឈ្នះ ពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិច្រើនជាង ៤០មេដាយផ្នែក រសជាតិ និងគុណភាព។
សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ ៖ www.facebook.com/TigerBeerKH
ពិសាដោយការទទួលខុសត្រូវ៕

Facebook Comments

To Top