កីឡា

មេដាយកីឡាអូឡាំពិកតូក្យូឆ្នាំ២០២០ ផលិតពីលោហៈធាតុកែច្នៃ ពីឧបករណ៍អេឡិចត្រូនិច បោះបង់ចោល៥០,០០០តោន

ជប៉ុន៖គណៈកម្មាធិការរៀបចំ កីឡាអូឡាំពិកក្រុងតូក្យូបានប្រកាសថា មេដាយសម្រាប់ ការប្រកួតកីឡាអូឡាំពិកឆ្នាំ២០២០ នឹងត្រូវបានផលិតចេញ ពីឧបករណ៍អេឡិចត្រូនិក ដែលបានកែច្នៃឡើងវិញ រួមមានស្មាតហ្វូន កាមេរ៉ា និងហ្គេមកម្សាន្ត របស់ប្រជាជនជប៉ុនបោះបង់ចោល នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

គម្រោងមេដាយមាសចាស់ បានចាប់ផ្តើមប្រមូល ឧបករណ៍អេឡិចត្រូនិក នៅទូទាំងប្រទេសនៅខែមេសាឆ្នាំ២០១៧ ដើម្បីទាក់ទាញការយកចិត្តទុកដាក់ ចំពោះសារសំខាន់នៃនិរន្តរភាព។ ឧបករណ៍អេឡិចត្រូនិករាប់លានគ្រឿង និងផលិតផលឌីជីថលចាស់ៗរាប់លាន ត្រូវបានបរិច្ចាគសរុបទាំងអស់ មានចំនួនជិត ៥០,០០០ តោន។

ឧបករណ៍ទាំងនោះ រួមមានកុំព្យូទ័រយួរដៃ កាមេរ៉ា និងស្មាតហ្វូនជាង៥លានគ្រឿង ក្នុងរយៈពេល១៨ខែ ចាប់តាំងពីគម្រោងចាប់ផ្តើម។ សរុបចំនួន១៦,៥ គីឡូក្រាមត្រូវបានគេប្រមូល បានតំណាងឲ្យ៥៤ភាគរយនៃគោលដៅ និង១,៨០០ គីឡូក្រាម ៤៣,៩ភាគរយនៃគោលដៅ។

គណៈកម្មាធិការនេះ បាននិយាយថា គម្រោងនេះ បានផ្តល់ឲ្យសាធារណជន នូវឱកាសមួយ ដើម្បីដើរតួយ៉ាងសំខាន់ ក្នុងការត្រៀមរៀបចំហ្គេម។ ក្រុមអ្នកនាំពាក្យ ក្រុមចក្រភពអង់គ្លេសបាននិយាយថា យើងគិតថានេះ គឺជាគំនិតផ្តួចផ្តើមដ៏ល្អមួយ ហើយវាជាអ្វីដែលយើង បានគាំទ្រតាមរយៈទស្សនកិច្ច ជាទៀងទាត់របស់យើង ទៅកាន់ទីក្រុងតូក្យូ ដោយលើកទឹកចិត្តទាំងការកែច្នៃ និងមនុស្សដើម្បីគាំទ្រ ដល់ការប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូឆ្នាំ២០២០៕ ដោយ៖លី ភីលីព

Facebook Comments

To Top