អន្តរជាតិ

ទំនាក់ទំនង អាមេរិក ចិន កូរ៉េខាងជើង និង វៀតណាមក្នុងបរិបទថ្មី

ភ្នំពេញ៖ ការជួបគ្នារវាង Trump & Un នៅ Hanoi ត្រូវបានពួកអ្នកយុទ្ធសាស្ត្រគិតគូរជាយូរមកហើយ ប្រកបទៅដោយភាពហ្មត់ចត់ ជាទីបំផុត ។វៀតណាម ពុំមែនជាប្រទេស ពហុបក្ស មានលិទ្ធិប្រជាធិបតេយ្យ គោរពសិទិ្ធមនុស្ស សាសនា អ្វីនោះទេ ! គ្រាន់តែ ការជួបគ្នារវាង Trump និងUn ពេលនេះ នៅទីកន្លែងមួយ ដែលកំពុងមាន បញ្ហាវិវាទក្តៅពាក់ព័ន្ធទៅនិងផលប្រយោជន៍ និងប្រទេសជាច្រើននៅក្នុង តំបន់ ហើយដែលជប៉ុនសកម្មជាងគេបំផុត នៅក្នុងឧបទ្ទវហេតុនេះ ។

សមុទ្រចិនខាងត្បូង បានធ្វើឲ្យទំនាក់ទំនង អាមេរិកនិងចិន តានតឹង ហើយការជ្រើសរើសយក វៀតណាម ជាកន្លែង ជំនួប កំពូល ក្នុងបរិបទពេលនេះ គឺជាការផ្ញើសារ មួយទៅឲ្យចិន និង ជានយោបាយមួយ រុញ វៀតណាមឲ្យស្ថិតនៅក្នុងភាព neutralize ដើម្បី ចំអក និង ផ្ចាញ់ផ្ចាលឲ្យចិន !នរណា ក៏ដឹងដែរថា ទាំង កូរ៉េខាងជើង និង វៀតណាម សុទ្ធតែស្ថិតនៅក្នុងតារាងកម្មវិធីរបស់ ចិន ទាំងអស់ជាយូរមកហើយ ។ ពិសេសជាងនេះ កូរ៉េខាងជើង តែងតែត្រូវបានចិន ប្រើប្រាស់ជាសន្លឹកបៀរក្នុងការតថ្លៃ នយោបាយជាមួយ អាមេរិក ជប៉ុន និង កូរ៉េខាងត្បូង ដោយទ្បែក វៀតណាម ត្រូវបានចិន ទុកជាតំបន់ទ្រនាប់សន្តិសុខ តែជាអកុសលវៀតណាមមានការទាក់ទិន ដោយផ្ទាល់ ទៅនិងបញ្ហាសមុទ្រចិនខាងត្បូង ។

ការជ្រើសរើស ប្រជុំនៅ Hanoi ជាសារ ចង់ផ្ញើទៅឲ្យ ចិន ដោយចង់អះអាងថា កូរ៉េខាងជើង និង វៀតណាម លែងជា កូនអុករបស់ ចិន ទៀតហើយ។មុននិងក្រោយ កូរ៉េខាងជើង នឹងធ្វើ ហើយដើរដូច វៀតណាម ដោយទ្បែក ការទទួលរៀបចំកិច្ចប្រជុំ ជាយថាហេតុ វៀតណាមសូមសម្ដែងការស្វាមន៍ ចំពោះវត្តមានរបស់ អាមេរិក នៅ លើតំបន់ សមុទ្រចិនខាងត្បូង ព្រមទាំងត្រៀមខ្លួនជាអព្យាក្រឹត្យ ក្នុងការវិវាទ រវាង អាមេរិក និង ចិន ម្តងវិញ ។

ចិន កូរ៉េខាងជើង និង វៀតណាម សុទ្ធតែជាប្រទេស កុម្មុយនីស្ត ដូច្នេះ ការលេងរបស់ CIA ពេលនេះ គឺការលូកកកាយចូល ផ្ទៃក្នុង ប្រទេស កុម្មុយនីស្តទាំងបីនេះ ដើម្បី ងាយស្រួល ក្នុងការ គ្រប់គ្រង មកលើនយោបាយការទូត ។CIA ប្រើប្រាស់ រូបភាព ឯកបក្ស ការវិវត្តន៍ រីកចម្រើន លើវិស័យ សេដ្ឋកិច្ចដើម្បីអូសទាញ កូរ៉េខាងជើង ឲ្យ ដើរចេញពី ចិន ដូច វៀតណាមបានធ្វើកន្លងមក។

លទ្ធភាពចុងក្រោយ អាមេរិកចង់ឲ្យវៀតណាម រក្សាភាពអព្យាក្រឹត្យ ទុកឲ្យបក្សសម្ព័ន្ធ Indo Pacific មានមុខនៅក្នុងតំបន់នេះម្តងវិញ ។សង្គ្រាម ពាណិជ្ជកម្ម អាមេរិកនិង ចិន លែង ជាប្រធានបទ សំខាន់។ រឿង ភូមិសាស្ត្រយុទ្ធសាស្ត្រ នៅពេលដែល ចិន ងើបទ្បើង ជា ប៉ូលមួយមានឧត្តមភាពលើគ្រប់វិស័យ គំរាមកំហែង មកលើ កំណើនសេដ្ឋកិច្ចរបស់
អាមេរិកនោះ ! រឿង ឧបទ្វីបកូរ៉េ លែងមាន​ឱកាសវិលមក រកភាពដើមវិញ ដូច ករណីអាលឺ្លមង់ទាំងពីរ និង វៀតណាមទាំងពីរ ព្រោះចិនក៏មិនចង់ឃើញ ជប៉ុន
ក៏មិនចង់ឃើញ កូរ៉េទាំងពីរនេះ ឯកភាពជាតិដែរ ( sic )! វិធីមួយគត់ ដែលអាចទទួលយកបាន ក្នុង ១០ ទៅ ២០ ឆ្នាំ ខាងមុខ គឺឯកភាព បង្កើត Federation of Korean ៕

 

ស្រាវជ្រាវដោយលោក ហើស សិរីធន អតីតឯកអគ្គរាជទូតប្រចាំ នៅហ្វីលីពីន និងឡាវ

Facebook Comments

To Top