ព័ត៌មានជាតិ

Metfone- ដំណើរ១០ឆ្នាំ ឆ្ពោះទៅកាន់ជីវិតរីកចំរើន

តាំងពីថ្ងៃទី១៩ខែ កុម្ភៈ ឆ្នាំ២០០៩ រហូតដល់ថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៩ មិត្តហ្វូនបានធ្វើដំណើរ​​ ជាមួយការចងចាំ នឹងការខិតខំប្រឹងប្រែង ហើយទទួលបានសមិទ្ធផលជាច្រើន។

មិត្តហ្វូន បានផ្តល់សេវាកម្មចល័ត ជាផ្លូវការនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០០៩ ក្រោយពីបានធ្វើការផ្សាយ សាកល្បង អស់រយៈពេល ជិតមួយឆ្នាំកន្លះ ដែលបានបង្កើត កំណត់ត្រាមួយ ដ៏អស្ចារ្យបំផុត នៅពេលនោះ ដោយសារតែមិត្តហ្វូន ផ្តល់សេវាកម្មដែលមានល្បឿនលឿន ជាងដៃគូរប្រកួតប្រជែង១០ដង ក្នុងប្រទេសកម្ពុជា ។

មិត្តហ្វូន បានស្តែងអោយឃើញ និងនាំយកការគ្របដណ្តប់ សេវាកម្មដ៏ធំទូលាយបំផុត មានសញ្ញាច្បាស់ល្អ ហើយមានតំលៃសមរម្យ ដែលអាចទទួលយកបាន សំរាប់ប្រជាជនកម្ពុជា។ ការរក្សាល្បឿនអោយលឿន ដូចជារុកកែតអស់រយៈពេល ១០ឆ្នាំ មិត្តហ្វូន បានពង្រីកប្រតិបត្តិការ គ្របដណ្តប់ទូទាំង ២៥ខេត្តក្រុង ជាមួយ និងកំលាំងថាមពល 11 000BTS ហើយក៏បានផ្តល់ នូវប្រព័ន្ធ 2G 3G 4G និង 4.5G នៅក្នុងប្រទេសកម្ពុជាទំាងមូល។

មិត្តហ្វូនជាប្រព័ន្ធទូរគមនាគមន៍តែមួយគត់ ដែលបានផ្គត់ផ្គង់នូវសេវាកម្មសម្បូរបែប នៅក្នុងប្រទេសកម្ពុជា ការផ្តល់អោយមានដូចជា Mobile Service, Broadband Internet, Leased Line, IT Solutions និងការទូទាត់ តាមប្រព័ន្ធអេឡិចត្រូនិច Emoney ជាដើម។ ក្រោយប្រតិបត្តិការ រយៈពេល១០ឆ្នាំ មិត្តហ្វូន ទទូលបានអតិថិជន ប្រើប្រាស់សេវាកម្មច្រើន ជាង៩លាននាក់ ដែលធ្វើអោយចំណូល កើនទ្បើង ២.២៥ប៊ីលានដុល្លារ ហើយជាពិសេស ទទួលបាននៅក្នុងឆ្នាំ២០១៨ ហើយចំណូល របស់មិត្តហ្វូន គឺ២៥៥លានដុល្លារ ដែលមានតំលៃស្មើគ្នាទៅនឹង GDP របស់កម្ពុជា១.២% មិនត្រឹមតែបានជួយ ទៅដល់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមិត្តហ្វូន ថែមទាំងជួយបង្កើតការងារ អោយនិយោជិក ដែលធ្វើការពេញម៉ោង ច្រើនជាង ២.០០០នាក់ ហើយនិយោជិត ដែលធ្វើការក្រៅម៉ោង ប្រមាណ ១០.០០០នាក់។

ដើម្បីជីវិតរីកចំរើន “Toward a progressive life” គឺយើងយកចិត្តទុកដាក់ដល់ សហគមន៍ មិត្តហ្វូនបានចូលរួមចំណែក នូវកម្មវិធីសង្គម ដែលមានភាពប្លែកខុសគ្នាធ្វើ ដែលធ្វើអោយ​ កាន់តែប្រសើរទ្បើង នូវគុណភាពជីវិត នៃប្រជាពលរដ្ឋកម្ពុជា។ ការឆ្លងកាត់រយៈពេលទាំងអស់នោះ មិត្តហ្វូនបានបរិច្ចាក ប្រហែលជា៧៧លានដុល្លារ សំរាប់កម្មវិធីខាងក្រោមទាំងអស់នេះ ៖ ផ្តល់ជូនអោយប្រើប្រាស់ នូវសេវាកម្មអ៊ីនធើណេតមិនគិតថ្លៃ សំរាប់សាលារៀន ជាង១៥០០កន្លែង ជូយស្វែងរក សាច់ញាតិដែលបានបាត់បង់ ជិត៩០គ្រួសារ វះកាត់ជូនកុមារ ដែលឆែបក្រអូមមាត់ ៤៧២នាក់ ផ្តល់ការពិនិត្យសុខភាព និងថ្នាំសង្កូវសំរាប់ ប្រជាជនក្រីក្រតាមរយៈ TYDA ដោយឥតគិតថ្លៃជាដើម។ ទោះបីជាសំរេចបានសមិទ្ធិផល ច្រើនយ៉ាងណាក៏ដោយ មិត្តហ្វូន មិនដែលបោះបង់ចោលនោះដែរ ក្រុមហ៊ុនបានរក្សា ការផ្លាស់ប្តូរ ធ្វើអោយកាន់តែ ប្រសើរទ្បើង ជាលំដាប់។ នៅក្នុងឆ្នាំ២០១៨ Metfone បានធ្វើការផ្លាស់ប្តូរ អត្តសញ្ញាណសារជីវកម្ម ក្នុងគោលបំណង អោយក្រុមហ៊ុន មានរូបភាពថ្មីទ្បើងវិញ ដើម្បីអោយកាន់តែជិតស្និទ្ធ ជាមួយប្រជាពលរដ្ឋកម្ពុជា និងសាកសម ជាក្រុមហ៊ុនប្រតិបត្តិករ ទូរគមនាគមន៍។ នៅឆ្នាំបន្ទាប់ក្រុមហ៊ុន នឹងយកចិត្តទុកដាក់ទៅលើ ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអោយក្រុមហ៊ុន នៅតែឈរលំដាប់ថ្នាក់លេខ១ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។

គោលបំណងរបស់ មិត្តហ្វូន នៅក្នុងពេលឆាប់ៗនេះ គឺធ្វើការបង្កើតរចនាសម្ព័ន្ធ ទូរគមនាគមន៍ទំនើបសំរាប់ ការផ្គត់ផ្គង់សេវា 5G, Narrowband IoT, Big Data នឹង AI ជាដើម។ លើសពីនេះទៅទៀត មិត្តហ្វូនសន្យាផងដែរថា នឹងបន្តផ្តល់នូវសេវាកម្ម ដែលមានគុណភាពល្អបំផុត និង ផលិតផលដែលមាន តំលៃសមរម្យអាចទទួលយកបាន។ ការផ្តោតសំខាន់របស់មិត្តហ្វូន គឺផ្តល់អោយមាន នូវដំណោះស្រាយ ផ្នែកបច្ចេកវិទ្យា សំរាប់រាជរដ្ឋាភិបាល ក្រុមហ៊ុន អង្គការ ហើយនឹងតាមផ្ទះជាដើម។ ជាចុងក្រោយ សាររបស់ក្រុមហ៊ុន “Caring Innovator” មិត្តហ្វូននឹងនាំយកនូវអ្វីដែលថ្មីៗ នឹងបន្តជូយដល់ការងារ សង្គមបន្តទៀត “Corporate Social Responsibility Program”៕

Facebook Comments

To Top