តារា

សាឡាត់ ស្រីឡាង ប្ដឹងអតីតភរិយា ម្ចាស់ផលិតកម្មLD ហែកកេរ្តិ៍រឿងសហាយស្មន់ ទារសំណង១០ម៉ឺនដុល្លារ

ភ្នំពេញ ៖ តារាសម្ដែង កញ្ញា សាឡាត់ ស្រីឡាង បានដាក់ពាក្យបណ្តឹងប្ដឹង អតីតភរិយា ម្ចាស់ផលិតកម្ម LD ដែលមានអខោនហ្វេសប៊ុក ឈ្មោះថា Soth Panhchaka ដែលបានហែកកេរ្តិ៍នាង តាមបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក រឿងសហាយស្មន់ដណ្តើមប្តីគេ ដោយបានទាមទារសំណងចិត្ត នូវទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ។

យោងតាមពាក្យបណ្ដឹងរបស់ សាឡាត់ ស្រីឡាង នៅថ្ងៃទី១៤ ខែកម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា “នាងខ្ញុំបានស្នើឲ្យ ព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ និងផ្ដន្ទាទោស លើឈ្មោះ Soth Panhchaka តាមមាត្រា២៣១ មាត្រា៣០៥ និងមាត្រាដទៃទៀត តាមក្រមព្រហ្មទណ្ឌ នៃព្រះរាជណាចក្រកម្ពុជា និងឲ្យសងជំងឺចិត្ត១០ម៉ឺនដុល្លារ ទាមទារឲ្យលុបសារដែលបង្ហោះ ព្រមទាំងសុំទោសជាសាធារណៈ”។

សូមបញ្ជាក់ថា កាលពីថ្ងៃ១២ កុម្ភៈ អតីតប្រពន្ធម្ចាស់ផលិតកម្ម LD បានជេរប្រមាថ និងហែកកេរ្តិ៍តារាសម្ដែងកញ្ញា សាឡាត់ ស្រីឡាង តាមបណ្ដាញទំនាក់ទំនងហ្វេសប៊ុក ដោយឥតសំចៃមាត់ ដែលបានយកប្តីខ្លួន។

ក្រោយពីឃើញបែបនេះ តារាសម្តែងរូបនេះ តាមពិតបើតាមចរិតរបស់នាង គឺត្រូវតបតតាំងពីដំបូងម្ល៉េះ តែក្រោយពីពិភាក្សាគ្នា ជាមួយលោក គឹម សួរ ក៏មិនតបត ព្រោះមិនមែនជាដំណោះស្រាយមួយដ៏ល្អទេ ដោយសារតែអ្នកដែលចូលរួមវិភាគ និងកាត់ក្តីទាំងនោះ មិនមែនជាតុលាការដ៏សុក្រឹតនោះទេ តែវាប្រៀបដូចជាយកកេរ្តិ៍ខ្មាសរបស់ខ្លួនឯង មកដាក់តាំងបង្ហាញជាសាធារណៈ ដើម្បីឲ្យប្រជាជនបានឃើញតែប៉ុណ្ណោះ។

កញ្ញាថា “ដូចនេះ ខ្ញុំសូមពឹងផ្អែកលើផ្នែកច្បាប់ ដើម្បីជួយរកដំណោះស្រាយមួយ ដ៏ល្អសម្រាប់ពួកយើង។ ខ្ញុំនឹងពិចារណា ដកពាក្យបណ្តឹងនេះវិញ នៅពេលដែលបង ឈប់បន្តបំភ្លៃបរិហារកេរ្តិ៍ខ្ញុំ ដោយមិនមានភស្តុតាង ជាក់លាក់បែបនេះទៀត។ នេះមិនមែនជាការព្រមានទេ តែវាជាវិធីដ៏ល្អមួយ ដើម្បីរកផ្លូវចេញមួយដ៏សន្តិវិធី។ ភ្លើងកំពុងតែឆាបឆេះ សូមឈប់បន្ត ចាក់សាំងលើភ្លើងទៀតទៅ🙏🙏🙏 សូមឈប់បន្តរំខានជីវិតរស់នៅ និងជីវិតសិល្បៈរបស់ខ្ញុំតទៀតទៅ”🙏🙏🙏៕

ដោយ៖ធី លីថូ

Facebook Comments

To Top