អន្តរជាតិ

មិនទាន់ចប់ទេ! ស្លាប់១៦៦នាក់ និងបាត់ខ្លួន១៥៥នាក់ ក្រោយហេតុការណ៍បាក់ទំបន់នៅប្រេស៊ីល

រីយ៉ូ ឌឺចាណេរ៉ូ៖ ទីភ្នាក់ងារការពារ ជនស៊ីវិល បានឲ្យដឹងនៅថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារគ្រោះមហន្តរាយ នៅទំបន់ទឹករបស់ប្រទេស ប្រេស៊ីល ដែលស្ថិតនៅរដ្ឋ Minas Gerais រដ្ឋនៅភាគអាគ្នេយ៏ បានកើនឡើងដល់១៦៦នាក់ ។

លោក Flavio Godinho ទីភ្នាក់ងាររបស់ក្រុមហ៊ុន Lt. Col. បានប្រាប់ឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា មនុស្សផ្សេងទៀតចំនួន ១៥៥នាក់នៅតែបន្ត បាត់ខ្លួន ចាប់តាំងមានករណី បាក់ទំនប់ដែលស្តុកទឹករាប់ តោន ដែលជាកាកសំណល់ពុលចម្រោះចេញពីរោងចក្ ររ៉ែដែក ដែលបានបាក់កាលពីថ្ងៃទី២៥ ខែមករា កន្លងទៅនេះ ហើយបានគ្របដណ្តប់ ពីលើផ្នែកខ្លះនៃក្រុង Brumadinho ដែលល្បាប់ភក់បានហូរចាកពីភ្នំ ។

គាត់បានថ្លែងថា រាល់ការខិតខំប្រឹងប្រែងដើម្បី រកទីតាំងសាកសព ដែលបន្តបាត់ខ្លួន តាមរយៈក្រុមជួយ សង្គ្រោះ កំពុងតែស្វែងរក ដែលគេសន្និដ្ឋានថា អាចមានក្រុមជនរងគ្រោះនៅ កប់ពី់ក្រោមល្បាប់ភក់ ដែលមានកម្ពស់១៥ម៉ែត្រ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top