អន្តរជាតិ

ផ្ទះជាច្រើនខ្នងនៅអូស្ត្រាលី ត្រូវអគ្គិភ័យឆាបឆេះ សង្ស័យគេលួចដុត

[Forwarded from Mao Bopha Makara]

ស៊ីដនី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា ក្រុមអាជ្ញាធរបានបញ្ជាក់នៅថ្ងៃព្រហស្បតិ៍នេះថា ភ្លើងឆេះព្រៃដែលឆេះរាលដាលឆ្លងកាត់តំបន់ភាគខាងជើងនៃរដ្ឋ New South Wales (NSW) ក្នុងប្រទេសអូស្ត្រាលី បានបំផ្លាញផ្ទះចំនួនប្រាំមួយខ្នងនិងរងការខូចខាតចំនួនប្រាំខ្នងបន្ថែមទៀត។

អគ្គីភ័យបានឆេះព្រៃជាង១៧.០០០ហិកតានៅជុំវិញទីប្រជុំជនដ៏តូចមួយ Tingha ដែលជាកន្លែងមានទ្រព្យសម្បត្តិច្រើនត្រូវបានខូចខាត។

បុគ្គលិកពន្លត់អគ្គីភ័យប្រចាំរដ្ឋ New South Wales បានប្រឈមនឹងស្ថានភាពអាកាសធាតុមិនអំណោយផល ដែលបានចូលរួមពន្លត់អគ្គិភ័យដែលមិនអាចគ្រប់គ្រងបាន ទោះបីជាមូលហេតុដើមដំបូងនៃការឆេះនេះមិនមានភាពច្បាស់លាស់ក៏ដោយ។

អ្នកនាំពាក្យរបស់ការិយាល័យអគ្គិភ័យជនបទនៅរដ្ឋ NSW បានឲ្យដឹងថា “យើងដឹងថា មានការវាយប្រហារដោយរន្ទះជាច្រើននៅក្នុងតំបន់ដែលអគ្គិភ័យទាំងនោះកើតមានឡើង ប៉ុន្តែក្នុងលក្ខខណ្ឌពិតប្រាកដការស៊ើបអង្កេតនឹងបន្តស្វែងរកការពិត” ។

ទន្ទឹមនឹងនេះដែរ ស្ត្រីម្នាក់ត្រូវបានគេចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងអគ្គិភ័យមួយទៀតនៅតំបន់ភាគឦសានរបស់រដ្ឋនេះ ដែលបានបន្តដុតបំផ្លាញផ្ទះជាច្រើនខ្នងកាលពីដើមសប្ដាហ៍នេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top