ព័ត៌មានជាតិ

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បើកដំណើរការសាខាទីពីរ ស្ថិតលើបណ្តោយមហាវិថី ព្រះនរោត្តម

ភ្នំពេញ៖ បន្ទាប់ពីបានទទួលអាជ្ញាបណ្ណ ពីធនាគារជាតិ នៃកម្ពុជា ដើម្បីដាក់ឲ្យដំណើរការ ទីស្នាក់ការ កណ្តាលរបស់ខ្លួន កាលពីពេលកន្លងទៅថ្មីៗនេះ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង គ្រោង នឹងដាក់ឲ្យដំណើ រការ សាខា ថ្មីរបស់ ខ្លួនបន្ថែម ទៀត នាពេលឆាប់ៗ ខាងមុខនេះ ស្របពេលកម្ពុជា មានការវិវត្តឥតឈប់ឈរ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងធនាគារ។

ធនាគារ ជីបម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តមនេះនឹងមានទីតាំង ស្ថិតនៅអគារលេខ ៩៩ តាមបណ្តោយ មហា វិថី ព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ធនាគារ ជីបម៉ុង ខមមើសលប៊ែង សាខា ព្រះនរោត្តមនេះ នឹងមានទីតាំងធំទូលាយ ស្ថិតនៅចំនុចកណ្តាល នៃសង្កាត់ពាណិជ្ជកម្ម ដែលអាចបម្រើសេវា កម្មជូន អ តិថិជន ប្រកបដោយភាព ងាយស្រួល ឆាប់រហ័ស និងប្រកបដោយផាសុកភាព។

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានជ្រើសរើសយកប្រព័ន្ធឌីជីថល ឈានមុខគេ ជាយុទ្ធសាស្រ្តគោលរបស់ខ្លួន និង ការផ្តល់សេវា ធនាគារអេឡិចត្រូនិក ដែលមានភាពរលូន និង ងាយស្រួល ដោយមិនចាំបាច់ប្រើប្រាស់កាត កាត់បន្ថយ ការប្រើប្រាស់សាច់ប្រាក់ផ្ទាល់ និង មានសុវត្ថិ ភាពជាងគេ រាល់ប្រតិបត្តិការហិរញ្ញវត្ថុ។

ការបោះជំហានចូលប្រឡូក ក្នុងវិស័យហិរញ្ញវត្ថុ នៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង ក៏ដូចជាការពង្រីកសាខា របស់ខ្លួនបានបង្ហាញថា ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បាននឹងកំពុងតែដើរតួនាទី​ យ៉ាងសកម្ម ក្នុងក្នុងការគាំទ្រ ដល់ការរីកលូតលាស់ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលនឹងចូលរួមចំណែក​​​ ជួយឲ្យកម្ពុជា សម្រេចគោលដៅ ជាប្រទេសសេដ្ឋកិច្ចឌីជីថល ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថាធនាគារ ជីប ម៉ុង ខមមើសលប៊ែង គឺជាពាណិជ្ជកម្មទី១២ របស់ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលអាជ្ញាប័ណ្ណ ពីធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីសម្ពោធជាផ្លូវការ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩៕ ដោយ៖ ហុង

Facebook Comments

To Top