ព័ត៌មានជាតិ

ធនាគារ ជីបម៉ុង ខមមើសល ប៊ែង ម.ក សាខាព្រះនរោត្តម ប្រកាសចាប់ផ្ដើមដំណើរ​ ការជាផ្លូវការហើយ

ភ្នំពេញ៖ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានសម្ពោធដាក់ឲ្យដំណើរការ​ ជាផ្លូវការ​នៅថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០១៩ ដែលធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តម ដែលជាសាខាទីពីរថ្មី នៅតាមបណ្តោយមហាវិថីព្រះនរោត្តម កែងផ្លូវសម្តេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានដំណើរការបន្ថែម នៅថ្ងៃទី១៤ កុម្ភៈនេះ ស្របពេលកម្ពុជា មានការវិវត្តន៍ឥតឈប់ឈរ នៃវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ និងកំណើននៃចំនួនប្រតិបត្តិការ ក៏ដូចជាទំហំទឹកប្រាក់ នៃសេវាធនាគារអេឡិចត្រូនិច។

ក្នុងឱកាស នៃការដាក់សម្ពោធ ដំណើរការជាផ្លូវការ ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង សាខាព្រះនរោត្តម អតិថិនជនទាំងអស់ នឹងរីករាយទទួលបាន ឱកាសពិសេស អាចជ្រើសរើស លេខគណនីពិសេស ចំនួន៨ខ្ទង់ សម្រាប់ការបើកគណនី ណាមួយរបស់ខ្លួន។

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានផ្តោតសំខាន់យ៉ាងពិសេស លើការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សុទ្ធសាធសម្រាប់ប្រតិបត្តិការ ហិរញ្ញវត្ថុផ្សេងៗ ដោយចាប់តាំ ងពីការបើកគណនីធនាគារ រហូតដល់ការទូរទាត់ផ្សេងៗ ក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។ ជាងនេះទៅទៀត លក្ខណៈពិសេសនៃធនាគារ ជីប ម៉ុង ខមមើសល ប៊ែង នឹងបម្រើសេវាកម្មហិរញ្ញវត្ថុ បែបឌីជីថល ដ៏សម្បូរបែប សម្រាប់បំពេញតម្រូវការ ហិរញ្ញវត្ថុដល់អតិថិជន ដែលអនុញ្ញាតអោយអតិថិជន ទទួលបានលើសពីសេវា ដែលផ្តល់ជូន តាមរយៈដៃគូ សហការពាណិជ្ជកម្មរបស់យើង។

ធនាគារ ជីប ម៉ុង ខមមើសល ប៊ែង បានឈានជើង ចូលក្នុងវិស័យធនាគារ ប្រកបដោយទំនុកចិត្ត ក្នុងទីផ្សារប្រទេសកម្ពុជា ស្របពេលដែលរបាយការណ៍ ធនាគាជាតិនៃកម្ពុជា ប្រចាំឆ្នាំ២០១៨ បានបង្ហាញថា ទំហំនៃប្រតិបត្តិការ នៃសេវាធនាគារ អេឡិចត្រូនិច ដែលបានប្រើប្រាស់ បច្ចេកវិទ្យាហិរញ្ញវត្ថុ មានរហូតតដល់ ជាង៩ពាន់ ៦០០លានដុល្លារ សហរដ្ឋអាមេរិក។

ធនាគារ ជីបម៉ុង ខមមើសល ប៊ែង ដែលជាពាណិជ្ជកម្មទី១២ នៃក្រុមហ៊ុន ជីប ម៉ុង ផ្តោតសំខាន់លើការប្រើប្រាស់ ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យាទំនើបដើម្បីបម្រើ និងផ្តល់សេវាកម្ម ទៅដល់អតិថិជនរបស់ខ្លួន ដែលឆ្លុះបញ្ចាំង នូវការវិវឌ្ឍធំមួយទៀត ក្នុងការធ្វើទំនើបកម្ម លើវិស័យធនាគារ ដែលជាចំណែកចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍន៍ប្រព័ន្ធ សេវាកម្មធនាគារ ឲ្យកាន់តែសម្បូរបែប មានប្រសិទ្ធិភាព និងប្រសិទ្ធិផលខ្ពស់ និងភាពងាយស្រួលជាងមុន៕ ដោយ៖ ហុង

Facebook Comments

To Top