អន្តរជាតិ

ណាសារកឃើញ រណ្តៅនុយក្លេអ៊ែរ ជម្រៅ២២ម៉ាយ កប់នៅក្រោមផ្ទាំងទឹកកក Greenland អាចជាភស្តុតាង នៃផលប៉ះពាល់ពីបុរាណ

Greenland៖ ក្រុមអ្នកវិទ្យាសាស្រ្ត បានរកឃើញអ្វីមួយ អាចជារណ្ដៅ ដែលមានជម្រៅ២២ម៉ាយល៍ ស្ថិតនភក្រោមផ្ទាំងទឹកកក របស់ Greenland នេះជាការរកឃើញទី២ ដែលបានប្រកាស នៅប៉ុន្មានខែចុងក្រោយនេះ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

អ្នកវិទ្យាសាស្ត្រម្នាក់ របស់ណាសា បានរកឃើញសញ្ញានៃរណ្តៅ ដែលអាចកើតមាននៅភាគពាយ័ព្យ នៃ Greenland ដែលមានចម្ងាយត្រឹមតែ ១១៤ម៉ាយពីរណ្តៅ ដែលបានរកឃើញថ្មីៗនេះ ក្រោមផ្ទាំងទឹកកក Hiawatha Glacier ខណៈពេលកំពុងរុករក រូបភាពផ្កាយរណប និងផែនទីកំពូលនៃតំបន់នេះ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នកស្រាវជ្រាវសង្ស័យថា វាអាចមានអាយុកាលជាង ៨០,០០០ ឆ្នាំមកហើយ។ លោក Joe MacGregor អ្នកជំនាញខាងទឹកកក នៅមជ្ឈមណ្ឌល Goddard Space របស់ ណាសាបាននិយាយថា យើងបានស្ទង់មើលផែនដី តាមវិធីផ្សេងៗជាច្រើន ដូចជាដីខ្យល់ និងលំហ។
វាមានភាពរំភើបណាស់ ដែលការរកឃើញបែបនេះ នៅតែអាចកើតឡើងបាន ហើយរណ្តៅរាងដូចរង្គសាល កាលពីមុនដែលបានប្រកាស នៅក្នុងខែវិច្ឆិកាឆ្នាំ២០១៨ ។
រណ្ដៅដែលត្រូវបាន ប៉ាន់ស្មានថាមានទទឹង១៩ ម៉ាយ លាតសន្ធឹងស្ថិតនៅក្រោម ទឹកកក Hiawatha Glacier ហើយវាជារណ្តៅដីធ្លី ដំបូងដែលត្រូវបានរកឃើញ ក្រោមផ្ទាំងទឹកកក របស់ផែនដី។
មុននេះវាត្រូវបាន គេគិតថាភស្តុតាង ភាគច្រើននៃផលប៉ះពាល់ ពីបុរាណនឹងត្រូវបានលុបចោល ដោយសារសំណឹក នៃទឹកកកក្នុងរយៈពេលច្រើនឆ្នាំ៕

ដោយ៖លី ភីលីព

Facebook Comments

To Top