អន្តរជាតិ

ករណីរត់ជាន់គ្នា នៅនីហ្សេរីយ៉ា អ្នកស្លាប់មាន រហូតដល់១៥នាក់

អាប៊ូចា៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ថា អ្នកនាំពាក្យមួយរូប មកពីមន្ទីរពេទ្យបាន ប្រកាសកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់ដោយសារ រត់ជាន់គ្នានៅក្នុងអំឡុង ពេលឃោសនាសំឡេងឆ្នោត ដែលបានប្រមូលផ្តុំគ្នា កាលពីថ្ងៃអង្គារ នៅរដ្ឋ Rivers ស្ថិតនៅភាគខាងត្បូងនៃប្រទេសនីហ្សេរីយ៉ា បានកើនឡើងដល់១៥នាក់ ។

លោក Kem Daniel-Elebiga អ្នកនាំពាក្យមកពីមន្ទីរពេទ្យ Port Harcourt បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា ទិន្នន័យអ្នកស្លាប់ដែលបានមកពីអគារសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យ បានបង្ហាញថា សរុបមានចំនួន១៥នាក់ ក្នុងនោះរាប់ទាំងបុរស៣នាក់ និងស្ត្រី១២នាក់ ។

គាត់បាននិយាយថា ១២នាក់បានរងរបួស និងបានបញ្ជូនភ្លាមៗទៅសង្គ្រោះនៅមន្ទីរពេទ្យ ។ ក្នុងចំណោមពួកគេ គឺមាន៣នាក់បានធូរស្បើយ និងបានចាកចេញពីមន្ទីរពេទ្យ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top