តារា

សាឡាត់ ស្រីឡាង ត្រូវប្រពន្ធដើមចោទថា ដណ្តើមប្តីដែលជាម្ចាស់ផលិតកម្មLD

ភ្នំពេញ៖ ម្ចាស់អខោន ឈ្មោះ Panhchaka June បានអះអាងថា ជាប្រពន្ធរបស់ម្ចាស់ផលិតកម្មLD បានចោទប្រកាន់ មកលើកញ្ញា សាឡាត់ ស្រីឡាងថា ជាសាហាយប្តីរបស់ខ្លួន ដោយបានដណ្តើមយកមកគ្រប់គ្រង។

កញ្ញា សាឡាត់ ស្រីឡាង ដែលជាតារាសម្តែង កំពុងទទួលការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជននោះ មិនទាន់ឃើញចេញប្រតិកម្ម តបចំពោះការចោទប្រកាន់នេះនៅឡើយទេ។

ម្ចាស់អាខោន Panhchaka June បានលើកឡើង ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩ ដោយបានប្រើពាក្យមិនសមរម្យថា “Srey Lang Salath នៅសុខសុខឲ្យគេស្អប់ ចង់ពេញមួយប្រទេស បើអញ Post យប់មិញមានគេមកអង្វរឲ្យអញថយៗ ខ្លះ អញថយតិចៗហើយ តែនាងឯងនេះ ប្រភពមកពីណា អញកាលជាប្រពន្ធ អញមិនដែលហៅប្តីពេញពេញមាត់ផង ហីនាងឯងការពីកាល បានប្តីពេញៗមាត់ម៉េស សហាយគ្នាតាសហី! ថោកទាបអី លាក់ៗគេទៅ កុំចេញមុខពេក គេឆាត មកអញ ឲ្យដាក់នាងឯងឲ្យណាណីទៅ !”។

ប្រភពឲ្យដឹងទៀតថា “ហីតាំងពីដើមមក គិតថា អញខ្លាចមែន បានអញមិននិយាយអីនែ សុំទោស កំណើតដូចនាងឯង អញមិនចង់ជ្រលក់នាំតែអន់ទេ ! ហើយនៅឲ្យឆ្ងាយពីកូនអញ នាងឯងសហាយគ្នាម៉េច អញមិនដឹងទេ តែកុំឲ្យកូនអញដឹងលឺ មីក្រយៅថោក ! មីចង្រៃឯង ចង់ឲ្យគេបាត់ការងារដោយសារ នាងឯង ណាស់ហី មីផ្កាយដុះកន្ទុយ! គិតទៅពួកមីរហាម ឲ្យតែបានឡើងទ្រើង ស្អីក៏ហ៊ានធ្វើដែរណស់ ! រាល់ដង ឃើញព្រុសដាក់ អា Tictok នឹងហី ហើយមិចឥឡូវស្ងាត់ឈឹងចឹង ហីអត់ទៅទូពិតប្រុសនាងឯងដូចរាល់ដងទេហី !”។

ស្រ្តីខាងលើបន្តទៀតថា “ខ្លាដេក កុំគិតថាខ្លាងាប់ មីកំណើតសហាយគេ! នែ អញមិនមែនតារាដូចនាងឯងទេ អញអត់ចង់ល្បីអីដោយសាររឿងប្រុស អន់ៗចឹងទេ តែងែង ហ៊ានមកជិតកូនអញ ងែងបង្គាប់កូនអញមែន អីចឹងងែងត្រៀមទៅ ! ហីអាឆ្កែណាចង់ប្តឹង មីឆ្កែណាចង់ប្តឹង សូមអញ្ជើញ អញចាំ ណា My lovely girl srey lang ! មីអន់ !!!!”។

ក្រោយមានការបើកបង្ហាញរួចមក ក្នុងហ្វេសប៊ុកស្រ្តីដែលជាប្រពន្ធរបស់ម្ចាស់ផលិតកម្មLDបានស៊ែររូបកញ្ញា សាឡាត់ ស្រីឡាងជាបន្តបន្ទាប់៕

Facebook Comments

To Top