សេដ្ឋកិច្ច & អចលនទ្រព្យ

លោក ដូណាល់ ត្រាំ ថាកូរ៉េខាងត្បូង គួរបន្ថែមការចំណាយលើវិស័យការពារជាតិ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអំពាវនាវឱ្យមានការ បន្ថែម នូវចំណែករបស់កូរ៉េខាងត្បូង ចំពោះ ការចំណាយលើការដាក់ទ័ពអាមេរិកនៅលើឧបទ្វីបកូរ៉េ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ការកត់សម្គាល់របស់ លោក ត្រាំ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីសម្ព័ន្ធមិត្តបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង បឋម ដែលបន្តកិច្ចព្រមព្រៀងចែករំលែកតម្លៃរបស់ខ្លួន សម្រាប់កងកម្លាំងអាមេរិក ដែលមានចំនួន ២៨,៥០០ នាក់។

លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានឲ្យដឹងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីដោយនិយាយដដែលថា “ដូចដែលអ្នកដឹងហើយកូរ៉េខាងត្បូង យើងការពារពួកគេហើយបាត់បង់ ប្រាក់យ៉ាងច្រើន” ។

លោក ត្រាំ បានអះអាងថា “ប្រាក់រាប់ពាន់ដុល្លារក្នុងមួយឆ្នាំ ដើម្បីការពារពួកគេហើយពួកគេបានយល់ព្រមតាមសំណើរបស់ខ្ញុំ ហើយធ្វើការជាមួយរដ្ឋមន្រ្តីការបរទេសលោក Pompeo និងទីប្រឹក្សាសន្តិសុខជាតិលោក John Bolton ពួកគេបានយល់ព្រមបង់ប្រាក់ ៥០០ លានដុល្លារកាលពីថ្ងៃម្សិលមិញ ដើម្បីការពារពួកគេ”៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top