សេដ្ឋកិច្ច & អចលនទ្រព្យ

បើកសម្ពោធ ការិយាល័យមាសថ្មី របស់ក្រុមហ៊ុន CIM & CCA-Trading

ភ្នំពេញ ៖ ក្រុមហ៊ុន CIM & CCA-Trading បានបើកសម្ពោធជាផ្លូវការនូវការិយាល័លក់មាសថ្មីនិងបើកដំណើរការផលិតផលថ្មីរបស់ក្រុមហ៊ុន CIM ដែលមានឈ្មោះថា Smart Gold Investment នៅទីតាំងការិយាល័យថ្មីរបស់ក្រុមហ៊ុន ដោយមានការចូលរួមជាកិត្តិយសពីក្រុមហ៊ុនមាសជាដៃគូសហការ MIBD មកពីប្រទេសហុងកុង និងវត្តមានភ្ញៀវកិត្តិយសជាច្រើន ដែលសុទ្ធសឹងតែជាម្ចាស់អាជីវកម្មជាង 30ក្រុមហ៊ុននៅរាជធានីភ្នំពេញផងដែរ ។

លោក ថន ណារ៉េត ស្ថាបនិកក្រុមហ៊ុន CIM បានមានប្រសាសន៍ថា ក្រុមហ៊ុន CIM មានការរីកចំរើនមកដល់បច្ចុប្បន្នក៏ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនចាស់-ថ្មីទាំងអស់មកលើផលិតផលមាសសុទ្ធ និងសេវាកម្មផ្សេងៗរបស់ក្រុមហ៊ុនដែលអាចធ្វើឲ្យអតិថិជនទទួលបានទំនុកចិត្ត សុវត្ថិភាព និងផលចំណេញផងដែរ ដោយសារមានក្រុមហ៊ុនជាដៃគូសហការអន្តរជាតិ MIBD ហុងកុងដ៏រឹងមាំក្នុងការផ្គត់ផ្គង់ផលិតផលមាសសុទ្ធ 999.9 និងរួមគ្នាក្នុងបង្កើតសេវាកម្មថ្មីៗល្អៗ ជូនអតិថិជន ជាពិសេសផលិតផលថ្មីមានឈ្មោះ Smart Gold Investment នេះតែម្តង។

ស្ថាបនិក CIM ក៏បានបញ្ជាក់ទៀតថា ផលិតផលនេះ ជាផលិតផលមួយគ្មានពីរនៅកម្ពុជា ដោយបញ្ចូលរួមគ្នានៅ៣ផលិតផល គឺវិស័យហិរញ្ញវត្ថុ រួមជាមួយ លោហធាតុមាស និងវិស័យធានារ៉ាប់រង ។

លោក Master Ke តំណាងក្រុមហ៊ុនផលិតមាស អន្តរជាតិ MIBD ហុងកុង និងជាទីប្រឹក្សាអន្តរជាតិទទួលខុសត្រូវអាស៊ីប៉ាស៊ីហ្វិក ដែលជាដៃគូវិនិយោគរបស់ក្រុមហ៊ុន CIM នៅកម្ពុជា ក៏បានឲ្យដឹងដែរថា ក្រុមហ៊ុន MIBD ជាក្រុមហ៊ុនដែលមានកំរិតស្តង់ដារខ្ពស់ក្នុងវិស័យមាសអន្តរជាតិ ដែលទទួលបាននិទ្ទេស AA ក្នុងសមាគមមាសដ៏ធំអន្តរជាតិ CGSE ដែលមានគ្រប់ផលិតផល ដែលទាក់ទាញក្នុងវិស័យមាស ដូចជា ផលិតមាសសុទ្ធ 999.9 មាសកុងត្រា ក៏ដូចជា មាសអេឡិចត្រូនិចផងដែរ ។

លោកថា ក្រុមហ៊ុន CIM ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធផ្តាច់មុខក្នុងការចែកចាយ ផលិតផលមាសសុទ្ធ 999.9 និងសេវាកម្មរបស់ក្រុមហ៊ុន MBID នៅកម្ពុជា ៕ ដោយ ធី លីថូ

 

 

 

 

 

 

 

Facebook Comments

To Top