ព័ត៌មានជាតិ

ក្រុមការងារ ចលនាយុវជនកម្ពុជា ១៥៧ ខេត្តកោះកុង សហការជាមួយអាជ្ញាធរ នាំយកទឹកស្អាត ចែកជូនពលរដ្ឋ ដែលជួបប្រទះកង្វះទឹក

ភ្នំពេញ៖ ថ្ងៃពុធ ៩កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ លោក ស្រេង ហុង ប្រធានចលនាយុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តកោះកុង បានដឹកនាំ សមាជិក សមាជិកា សរុបចំនួន ៤០ នាក់ សហការជាមួយ អាជ្ញាធរក្រុងខេមរភូមិន្ទ ចុះធ្វើការចែកចាយទឹកប្រើប្រាស់ ចំនួន ៦០,០០០ លីត្រ ជូនប្រជាពលរដ្ឋចំនួន ០២ភូមិ សរុប ២៥០គ្រួសារ ក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលកំពុងជួបប្រទះនូវកង្វះខាតទឹក ដើម្បីប្រើប្រាស់ ។

គួរអោយដឹងថា ក្រុមការងារចលនាយុវជនកម្ពុជា ១៥៧ ដែលមានលោក ម៉ឹង ពន្លក ជាប្រធាន តែងតែណែនាំ និងបានដឹកនាំសមាជិក សមាជិកា ចុះជួយដល់លំនៅឋាន ប្រជាពលរដ្ឋ ដែលជួបការលំបាក គ្រប់ខេត្តក្រុងតែម្តង ជាពិសេស តំបន់ដាច់ស្រយាល ដែលក្រុមការងារ ចលនាយុវជនកម្ពុជា ១៥៧ បានលះបង់អស់នូវកម្លាំងកាយ កម្លាំងចិត្ត មិនខ្លាចនឿយហត់ឡើយ៕

Facebook Comments

To Top