អន្តរជាតិ

Warren៖ លោក ដូណាល់ ត្រាំ អាចនឹងជាប់ ពន្ធនាគារ នៅឆ្នាំ២០២០

វ៉ាស៊ីនតោន៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ  អាចជាប់ពន្ធនាគារនៅពេលដែលថ្ងៃបោះឆ្នោត កើតមានឡើងនៅរដ្ឋ Massachusetts នេះបើតាមការលើកឡើងរបស់ តំណាងរាស្រ្តបក្សប្រជាធិបតេយ្យ លោកស្រី Elizabeth Warren នៅថ្ងៃនៃការឃោសនាបោះឆ្នោតថា ជាបេក្ខជនប្រធានាធិបតី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោកស្រីបាននិយាយទៅកាន់អ្នកបោះឆ្នោតនៅ Cedar Rapids រដ្ឋ Iowa ដែលបានជួបជុំគ្នា នៅអគារអនុស្សាវរីយ៍ អតីតយុទ្ធជនថា “នៅពេលយើងទៅដល់ឆ្នាំ២០២០  លោក ដូណាល់ ត្រាំ  តាមការពិត ទៅលោកប្រហែលជា មិនមានសេរីភាពនោះទេ “។

លោកស្រីបន្ដថា ពេលនេះបានបង្ហាញពីការផ្លាស់ប្តូរដ៏គួរឱ្យកត់សម្គាល់មួយ សម្រាប់លោកស្រី Warren ដែលមានការស្ទាក់ស្ទើរក្នុងការទទួលយកឈ្មោះ ត្រាំ ដោយផ្ទាល់ចាប់តាំងពីលោកស្រី បានប្រកាសពីយុទ្ធនាការ រុករករបស់លោកស្រីនៅថ្ងៃចូលឆ្នាំសកល។

លោកស្រី Warren បានអធិប្បាយ លើមតិយោបល់ទាំងនោះ ចំពោះអ្នកយកព័ត៌មាននៅក្នុងព្រឹត្តិការណ៍ មួយនៅក្នុងទីក្រុង Iowa ដែលចង្អុលបង្ហាញនូវការស៊ើបអង្កេត ដែលកំពុងបន្តលើរុស្ស៊ីក្នុងការបោះឆ្នោតឆ្នាំ២០១៦ ដោយលោក Robert Mueller ជាអ្នកប្រឹក្សាពិសេស។

លោកស្រីបាននិយាយថា “មែនហើយ កន្លងមកតើមានការស៊ើបអង្កេត ចំនួនប៉ុន្មាននៅពេលនេះ? វាមិនគ្រាន់តែ ជាការស៊ើបអង្កេតរបស់ លោក Mueller នោះទេ។ ពួកគេនៅគ្រប់ទីកន្លែងហើយទាំងនេះ ជាការស៊ើបអង្កេត យ៉ាងធ្ងន់ធ្ងរ ដូច្នេះយើងនឹងឃើញមានអ្វីកើតឡើង”៕

Facebook Comments

To Top