អន្តរជាតិ

Breaking News៖ ឆេះសណ្ឋាគារមួយនៅឥណ្ឌា ព័ត៌មានបឋមស្លាប់តិចបំផុត៩នាក់

ញ៉ូដេលី៖ យោងតាមសារព័ត៌មានចិន The People’s Daily បានចុះផ្សាយនៅមុនបន្តិចថា មានអគ្គិភ័យទ្រង់ទ្រាយធំ បានកើតឡើងនៅឯសណ្ឋាគារមួយ នៅក្នុងប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្សតិចបំផុត ៩នាក់បាត់បង់ជីវិត ។

យោងតាមសារព័ត៌មាន The Indian Express News បានចុះផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា មនុស្សតិចបំផុត៩នាក់បាត់បង់ជីវិត ក្រោយពីមានអគ្គិភ័យឆាបឆេះ នៅឯសណ្ឋាគារមួយឈ្មោះថា Hotel Arpit Palace នៅតំបន់ Karol Bagh ក្រុងញ៉ូដេលី នៅព្រឹកថ្ងៃអង្គារនេះ ។

ក្រុមពន្លត់អគ្គីភ័យប្រមាណ២៥នាក់ កំពុងតែព្យាយាមពន្លត់ ក្រោយពីបានទទួលទូរស័ព្ទចូលនៅវេលាម៉ោង៤និង៣០នាទីព្រឹក ។

លោក Atul Garg ប្រធានក្រុមសេវាកម្មពន្លត់អគ្គីភ័យប្រចាំក្រុងញ៉ូដេលី បានថ្លែងថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើងថែមទៀត ។

គួរបញ្ជាក់ថា សណ្ឋាគារនេះមាន៣៥បន្ទប់ និងមានកម្ពស់៣ជាន់ប៉ុណ្ណោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top