ភ្នំពេញ៖ កម្លាំងនគរបាល ខេត្តឧត្តរមានជ័យ បានសហការជាមួយនគរបាលក្រុង សំរោង និងនគរបាលអូរស្មាច់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ដកហូតថ្នាំញៀន១៦៨គ្រាប់ និង២កញ្ចប់ធំកាលពីវេលាម៉ោង១៥និង៣០នាទីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់មានឈ្មោះ សួន សាវ័រ ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិកើតហេតុខាងលើ ។ វត្ថុតាងដកហូតបានរួមមាន៖ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់(WY) ពណ៌ផ្កាឈូកចំនួន ១៦៨ គ្រាប់,ថ្នាំញៀនមេតំហ្វេតាមីនICE (ម៉ាទឹកក)ចំនួន២កញ្ចប់ធំ និង ៤ កញ្ចប់តូច,ទូរសព្ទដៃ ១គ្រឿង,សម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត ។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់បន្តតាមនីតិវិធី ៕

Facebook Comments
