ព័ត៌មានជាតិ

ឱកាសមកដល់ហើយ សម្រាប់អ្នកចេះភាសាចិន ធ្វើការជាមួយប្រាក់ខែខ្ពស់ ពី៥០០ ទៅ៦០០ដុល្លារ

ក្នុងឱកាសបើកដំណើរការ ក្រុមហ៊ុនថ្មីរបស់ខ្លួន ក្រុមហ៊ុន TRANSNATIONAL INDUSTRAIL CO.,LTD​ បានដាក់ចេញ​ នៅសេចក្តីប្រកាសក្តៅៗ ជាមួយឱកាសការងារ សម្រាប់បងប្អូន ដែលមានបទពិសោធន៍​ និងអាចប្រើប្រាស់ភាសាចិន ដោយអាចទទួលប្រាក់ខែដ៏ខ្ពស់ ពី៥០០ដុល្លារអាមេរិក ទៅដល់៦០០ដុល្លារអាមេរិកទៀតផង ។

ក្រុមហ៊ុន TRANSNATIONAL INDUSTRAIL CO.,LTD បានធ្វើការប្រកាស​ ជ្រើសរើសបុគ្គលិក ៣ផ្នែកមាន៖
១.​​ផ្នែកគណនេយ្យ​ អាយុចាប់ពី២០ ទៅ ៤០ឆ្នាំ ចេះនិយាយ​ និងសរសេរភាសាចិន បទពិសោធន៍យ៉ាងតិច ២ឆ្នាំ ប្រាក់ខែ ៥០០-៦០០ដុល្លារ
២. ផ្នែកទីផ្សារ អាយុចាប់ពី២០ ទៅ ៤០ឆ្នាំ ចេះនិយាយ និងសរសេរភាសាចិន បទពិសោធន៍យ៉ាងតិច ២ឆ្នាំ ប្រាក់ខែ ៥០០-៦០០ដុល្លារ
៣. ផ្នែកវិស្វករ ចេះគូប្លង់ និងឌីហ្សាញ បទពិសោធន៍យ៉ាងតិច ៣ឆ្នាំ ចេះនិយាយភាសាចិន ៥០០​-៦០០ដុល្លារ ។

សម្រាប់អ្នកដែល ចង់ក្លាយជាបុគ្គលិក អាចទៅកាន់ក្នុងក្រុមហ៊ុន TRANSNATIONAL INDUSTRAIL CO.,LTD ដែលមានអាស័យដ្ឋាន # 40 E0E1 បុរីពិភពថ្មី ផ្លូវ ១៨ សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ឬអាចផ្ញើអ៊ីម៉ែល: transnational66@gmail.com sales_nikko@tizhelmet.com ។
ព័ត៌មានលម្អិត TEL: 0719933266 (ចិន) 015512655 (ខ្មែរ)៕

Facebook Comments

To Top