អន្តរជាតិ

ឥណ្ឌូនេស៊ីកំពុង បារម្ភអំពីការកើនឡើង នៃបណ្តាញភេវរកម្ម

យូអិន: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១២ ខែកុម្ភៈនេះ បានឲ្យដឹងថាជាមួយ នឹងការបរាជ័យ នៃក្រុម ISIL នៅស៊ីរីប្រទេស ឥណ្ឌូណេស៊ីបានសង្កេតឃើញថាមានការផ្លាស់ប្តូរ ទៅកាន់តំបន់កាន់តែច្រើន ក្នុងចំណោមក្រុម ប្រយុទ្ធដទៃទៀតតាមរយៈការឃោសនា ការជ្រៀតជ្រែកនិងការជ្រើសរើស បុគ្គលិករបស់ខ្លួន។

លោក Dian Triansyah Djani តំណាងអចិន្រ្តៃយ៍ឥណ្ឌូនេស៊ី ប្រចាំអង្គការសហប្រជាជាតិបាននិយាយនៅ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិអំពីការគំរាមកំហែងដល់ សន្តិភាពនិងសន្តិសុខ អន្តរជាតិដែលបណ្តាល មកពីអំពើភេរវកម្ម។

គាត់បាននិយាយថានិន្នាការមួយ ក្នុងចំណោមនិន្នាការដ៏ គួរឱ្យព្រួយបារម្ភបំផុតគឺការជ្រើសរើសតាមរយៈក្រុម ស្ត្រីនិងកុមារជាពិសេស អ្នកដែលមានការអប់រំល្អនិងមកពីជីវភាពថ្នាក់ កណ្តាលជាដើម។

ប្រទេសឥណ្ឌូនេស៊ីបានធ្វើការ ថ្កោលទោសសាជាថ្មីម្តងទៀត ចំពោះអំពើភេរវកម្មនៅគ្រប់ទម្រង់និងការបង្ហាញ របស់ខ្លួនមិនថាប្រភព ដើមឬការលើកទឹកចិត្តក៏ដោយ៕ប្រែសម្រួល:ស៊ុនលី

Facebook Comments

To Top