អន្តរជាតិ

អ៊ីរ៉ង់ ប្រារព្ធខួបលើកទី៤០ នៃការបដិវត្ដន៍ សាធារណរដ្ឋឥស្លាម

តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បានប្រារព្ធខួបលើកទី៤០ នៃបដិវត្តន៍ឆ្នាំ១៩៧៩ ដែលនាំឱ្យមានការបង្កើត សាធារណរដ្ឋឥស្លាម ធិបតេយ្យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅពេលមានវិបត្តិសេដ្ឋកិច្ចស៊ីជម្រៅ ដែលបង្កឡើង ដោយការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក មនុស្សជាច្រើនបានចូលរួម ពិធីខួបរំលឹកនៅទូទាំងប្រទេស។ នៅរដ្ឋធានីតេអេរ៉ង់ មនុស្សរាប់រយពាន់នាក់ បានចូលទីលានសេរីភាព Azadi និងមធ្យោបាយព័ទ្ធជុំវិញ ដោយមានរូបថតជាច្រើន របស់មេដឹកនាំបដិវត្តន៍លោក Ayatollah Ruhollah Khomeini និងមេដឹកនាំជាន់ខ្ពស់បច្ចុប្បន្ន លោក Ayatollah Ali Khamenei ។

នៅក្នុងពិធីនោះដែរ មានពាក្យប្រឆាំងនឹងអាមេរិក ដែលមាន”ពាក្យស្លោកដូចជា “ស្លាប់ទៅអាមេរិក” បានបញ្ចេញ សម្លេងចេញពីបំពងសម្លេង ខណៈដែលបាតុករ បានដើរជាមួយផ្ទាំងបដា ដែលសរសេរថា “Down with USA” ៕
ដោយ៖ ឈូក បូរ៉ា

Facebook Comments

To Top