សន្តិសុខ និង សង្គម

អភិបាលខេត្តកំពង់ចាម ជំរុញឲ្យមន្ត្រីសុរិយោដី ចេះពង្រួញកិច្ចការរដ្ឋបាល​​​ បង្កភាពងាយស្រួលឲ្យប្រជាពលរដ្ឋ បានមកបង់ពន្ធប្រថាប់ត្រាគ្រប់ៗគ្នា

កំពង់ចាម៖ក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផល នៃការអនុវត្តន៍កម្មវិធីវិនិយោគ បីឆ្នាំរំកិលគឺឆ្នាំ ២០១៨- ២០២០ និងត្រួតពិនិត្យការប្រមូលពន្ធប្រថាប់ត្រា នាល្ងាចថ្ងៃទី ១១ ខែកុម្ភៈឆ្នាំ ២០១៩ នៅសាលប្រជុំតូចសាលាខេត្តកំពង់ចាម អភិបាលខេត្តកំពង់ចាមលោក គួច ចំរើន បានទទូចណែនាំឲ្យមន្ត្រី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្មសំ ណង់ និងសូរិយោដីខេត្ត ចេះពង្រួញការងាររដ្ឋបាលដើម្បីឈាន ទៅបង្ករលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋ បានចូលមកបង់ពន្ធប្រថាប់ត្រាលើពន្ធអចលនទ្រព្យ គ្រប់ៗ គ្នា ។

លោកអភិបាលខេត្តបានថ្លែងបន្តថា មកដល់ពេលបច្ចុប្បន្ននេះយើងសង្កេត ឃើញថា ប្រជាពលរដ្ឋមានការកើនឡើងក្នុងការចូល មកបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ។ ប៉ុន្តែទោះជាយ៉ាងនោះក៏ដោយ យើងនៅមើលឃើញថាកំណើននេះ មិនទាន់សមស្របទៅតាមស្ថានភាពជាក់ស្ដែង នៅឡើយទេ ដូច្នេះយើងត្រូវ រួមគ្នា ធ្វើការត្រួតពិនិត្យបន្ថែមទៀត ដើម្បីធ្វើឱ្យកំណើន នៃប្រជាពលរដ្ឋចូលមកបង់ពន្ធ មាន​ការកើនឡើងអោយសមស្រប ទៅ និងស្ថានការជាក់ស្តែង ។

លោកបញ្ជាក់ថា ប្រសិនបើមន្រ្តីយើងមិនបានរួមគ្នា ធ្វើការពិនិត្យឲ្យបានហ្មត់ចត់ទេនោះ ហើយក្នុងនោះមានអ្នកមកបង់ពន្ធក៏បាន និងអ្នកមិនបង់ពន្ធក៏បានដែរនោះ ការចូលមកបង់ពន្ធប្រថាប់ត្រានេះ អាចនឹងមានការថយចុះទៅវិញ ។ ដូច្នេះឆ្លងតាមការពង្រឹងការងារបង់ពន្ធប្រថាប់ត្រានេះ យើងសង្កេតឃើញថា មានប្រជាពលរដ្ឋ ចូលមកបង់ពន្ធច្រើន ហើយដើម្បីរក្សាកំណើននេះ យើងត្រូវធ្វើយ៉ាងណារួមគ្នាដើម្បីបង្កលក្ខណៈងាយស្រួលជូនដល់ប្រជាពលរដ្ឋដើម្បីឲ្យពួកគាត់មកបង់ពន្ធប្រថាប់ត្រា លើពន្ធអចលនទ្រព្យនេះ ឲ្យបានគ្រប់ៗគ្នានាថ្ងៃខាងមុខ ។

តាមលោកអភិបាលខេត្ត នៅឆ្នាំកន្លងមក ប្រជាពលរដ្ឋបានជួបប្រទះនូវផលលំបាក ខកខានមិនបានបង់ពន្ធប្រថាប់ត្រា ដោយ សារកិច្ចការរដ្ឋបាល មានភាពស្មុគស្មាញ ធ្វើឲ្យពួកគាត់ពិបាក ក្នុងការធ្វើដំណើរឡើងចុះច្រើនដង ដោយ សារលំនៅដ្ឋានរបស់ពួកគាត់ នៅឆ្ងាយ ពីទីរួម ខេត្ត ។ប៉ុន្តែបច្ចុប្បន្ននេះ អាជ្ញាធរខេត្តបានរៀបចំអោយមានកា រិយាល័យ ច្រកចេញចូលតែមួយ ដើម្បីជួយជួយសំរួលបំរើសេវាជូនប្រជាពលរដ្ឋ ។

ជាមួយគ្នានេះដែរ មន្រ្តីជំនាញសូរិយោដី ក៏ត្រូវរួមគ្នា ដើម្បីរិះរកមធ្យោបាយពង្រួញកិច្ចការរដ្ឋបាល ធ្វើយ៉ាងណាបង្ករលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ដែលត្រូវផ្ទេរកម្មសិទ្ធអចល នទ្រព្យនោះ ដើម្បីអោយពួកគាត់បានចូលខ្លួន មកបង់ពន្ធប្រថាប់ត្រា ដោយមានការពេញចិត្ត ផងដែរ ៕

 

Facebook Comments

To Top