អន្តរជាតិ

អតីតប្រធាន តុលាការកំពូល កូរ៉េខាងត្បូង ត្រូវបានចោទប្រកាន់ ពីបទរំលោភសិទ្ធិអំណាច

សេអ៊ូល៖ អតីតប្រធានតុលាការ យុត្តិធម៌កំពូលម្នាក់ ត្រូវបានចោទប្រកាន់ ពីបទចោទប្រកាន់ថា លោកបានបំពានសិទ្ធិអំណាច របស់លោកក្នុងការជះឥទ្ធិពល លើការសាកល្បង ជាឧបករណ៍នយោបាយ ដើម្បីបញ្ចុះបញ្ចូលរដ្ឋាភិបាលមុន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ក្យូដូជប៉ុន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Yang Sung Tae ប្រធានតុលាការកំពូលពីឆ្នាំ ២០១១ ដល់ឆ្នាំ២០១៧ គឺជាអតីតមេដឹកនាំដំបូងគេ ដែលកំពុងអង្គុយកាត់ទោស ក្នុងចំណោមមេដឹកនាំកូរ៉េខាងត្បូង ដែលត្រូវបានចោទប្រកាន់។

លោកត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅថ្ងៃទី២៤ ខែមករា បន្ទាប់ពីត្រូវបានសាកសួរជាច្រើនដង ដោយការិយាល័យរដ្ឋអាជ្ញាក្រុងសេអ៊ូល។

បុរសវ័យ ៧១ ឆ្នាំរូបនេះត្រូវបានគេចោទប្រកាន់ថា បានប្រើប្រាស់គោលបំណងរបស់ខ្លួន ដើម្បីបញ្ចុះបញ្ចូលការិយាល័យរបស់ប្រធានាធិបតី លោកស្រី ផាក គឹនហេ សម្រាប់ការបង្កើតសាលាឧទ្ធរណ៍ថ្មីមួយ។

លោកក៏ត្រូវបានគេចោទប្រកាន់ផងដែរថា បានពន្យាការសម្រេចចិត្តកំពូលរបស់តុលាការ ស្តីពីករណីពលកម្មបង្ខិតបង្ខំក្នុងពេលសង្គ្រាម ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនជប៉ុន នៅពេលដែលរដ្ឋបាលលោកស្រី ផាក កំពុងស្វែងរកទំនាក់ទំនងមិត្តភាពជាមួយជប៉ុន នាពេលនោះ៕

ដោយ ឈូក បូរ៉ា

Facebook Comments

To Top