ព័ត៌មានជាតិ

ស្នងការនគរបាលរាជធានីភ្នំពេញ សម្រេចបង្កើតក្រុមអន្តរាគមន៍ពិសេស សម្រាប់ដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតក្រុម អន្តរាគមន៍ពិសេស សម្រាប់ដោះស្រាយ បញ្ហាកកស្ទះចរាចរណ៍ចំនួន៣ក្រុម ដោយមានការឯកភាព ពីគណ:បញ្ជាការឯកភាព សាលារាជធានីភ្នំពេញ។

យោងតាមបណ្ដាញសង្គមហ្វេសប៊ុក របស់ឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ បានឲ្យដឹងថា ក្រុមអន្តរាគមន៍ពិសេស សម្រាប់ដោះស្រាយបញ្ហា កកស្ទះចរាចរណ៍ចំនួន៣ក្រុមនោះ នឹងត្រូវអនុវត្តការងារដូចខាងក្រោម៖ នឹងចល័តទៅគ្រប់គោលដៅ ដែលមានការកកស្ទះខ្លាំងរៀងរាល់ថ្ងៃ , ទប់ស្កាត់ការជិះបញ្រ្ចាសនៅម៉ោងកកស្ទះ , សុំឲ្យកម្លាំងសម្រួលចរាចរណ៍ ពេលស្ទះខ្លាំងឲ្យបានធូរស្បើយ មិនត្រូវឈរលើថ្នល់ មើលការកកស្ទះឡើយ ។

ក្នុងនោះត្រូវជិះម៉ូតូចល័ត ទៅគ្រប់កន្លែងដែលស្ទះ ហើយសម្រួលដោះស្រាយបញ្ហាស្ទះភ្លាមៗ , ត្រូវត្រៀមខ្លួនជានិច្ច នៅតាមច្រកចេញរាជធានីភ្នំពេញ នៅពេលមានពិធីបុណ្យជាតិសំខាន់ , ត្រូវលុបបំបាត់សកម្មភាពពួនស្ទាក់ ដើម្បីចាប់អ្នកប្រព្រឹត្តបទល្មើសចរាចរណ៍ , នឹងមានបំប៉នវគ្គសិក្សា ដល់មន្រ្តីនគរបាលចរាចរណ៍ , មិនត្រូវពិន័យលើស ការកំណត់ , មិនត្រូវឆ្លើយដាក់កូនចៅពេលមានបញ្ហា និងត្រូវកែជាបន្ទាន់ នៅពេលពលរដ្ឋបត់ស្តាំ ទោះស្តុបឡើងពណ៌ក្រហមក៏ដោយ មិនត្រូវពិន័យឡើយ៕

Facebook Comments

To Top